Trending now
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម៖

កម្លាំងចលរថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា

08:50 | 11/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាផ្លូវការចាប់ពីថ្ងៃទី ១១ ដល់ ១២ ខែធ្នូ ឆ្នាំ ២០២៣។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍជាវិជ្ជមាន។

ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងលើកកម្ពស់ទំនាក់ទំនងវៀតណាម-កម្ពុជាឡើងកម្រិតកំពូលថ្មី ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងលើកកម្ពស់ទំនាក់ទំនងវៀតណាម-កម្ពុជាឡើងកម្រិតកំពូលថ្មី
បំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា បំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម៖ កម្លាំងចលរថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម៖ កម្លាំងចលរថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា

ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាកម្លាំងចលករ និងសសរស្តម្ភថ្មី ជំរុញទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។

សមិទ្ធិផលនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមកនេះ មិនត្រឹមតែជាជ័យជំនះនៃការតស៊ូរំដោះជាតិរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងជាការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យទៀតផង។ ទំនាក់ទំនងនយោបាយត្រូវបានពង្រឹង និងរឹតបន្តឹងឥតឈប់ឈរ ជាសសរស្តម្ភសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជាទាំងមូល លើគ្រប់បណ្តាញទាំងបក្ស រដ្ឋ និងប្រជាជន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសកំពុងអភិវឌ្ឍ កាន់តែស៊ីជម្រៅដោយឥតឈប់ឈរ។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានផ្លាស់ប្តូរជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៣ សម្តេចធីបតី ហ៊ុន ម៉ាណែត បានចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសផ្សេងៗ ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមគឺជាការផ្តោតសំខាន់មួយ។ កិច្ចប្រជុំទ្វេភាគី និងការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ គឺជាភស្តុតាងច្បាស់លាស់បំផុតនៃការប្តេជ្ញាចិត្ត និងការសន្យាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជានាពេលខាងមុខ ដែលក្នុងនោះមានខ្លឹមសារធ្វើឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោក Phan Van Truong ទទួលបន្ទុកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាបានឲ្យដឹងថា៖ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថានឹងសម្រេចបាន ៩ ពាន់លានដុល្លារអាមេរិក។ ជាពិសេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៧៩ ដែលវៀតណាមបានបណ្តាក់ទុននៅក្រៅប្រទេស ដោយមានគម្រោងវិនិយោគជាង ២០០ គម្រោង និងមានទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងស្ថិតក្នុងក្រុមប្រទេសចំនួន ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពដល់គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ខណៈដែលនេះគឺជាឧត្តមភាពរបស់អ្នកវិនិយោគ និងធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជានាពេលថ្មីៗនេះ។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងមានជំនួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរួមមានអប់រំ ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងបញ្ហាព្រំដែន... បន្ទាប់មកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក៏ដូចជាអញ្ជើញជាសហប្រធានវេទិកាស្តីពីជំរុញការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងថ្លែងសន្ទរកថាស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសនៅទីក្រុងហាណូយ ផងដែរ។

ថ្មីៗនេះ វៀតណាម និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន និងកិច្ចព្រមព្រៀងមួយដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេល ២០២៣-២០២៤។ រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យអនុវត្តច្បាប់វិនិយោគថ្មី។ កិច្ចព្រមព្រៀងផ្សេងទៀតដែលភាគីទាំងពីរបានចុះហត្ថលេខាដូចជា៖ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការងារ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ... បានដោះស្រាយបញ្ហាជាច្រើន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម វិនិយោគិននៃប្រទេសទាំងពីរពង្រីកការវិនិយោគ និងអាជីវកម្ម។

បើតាមលោក ឧកញ៉ា ឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានរំពឹងថានឹងបើកទំព័រថ្មីមួយដែលបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម និងកែច្នៃផលិតផលកសិកម្ម។ នេះគឺជាឧត្តមភាពរបស់ប្រទេសទាំងពីរ ដូច្នេះអាចវិនិយោគ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជម្រុញឧស្សាហកម្មកែច្នៃ និងបញ្ជាក់តួនាទីរបស់វាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មក្នុងតំបន់ និងពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា