Trending now
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet៖

វៀតណាមជាដៃគូឈានមុខគេរបស់ទួរគី និងអេមីរ៉ាតអារ៉ាប់រួមក្នុងអាស៊ាន

22:27 | 05/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ចប់ដំណើរទស្សនកិច្ចទៅចូលរួមសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) និងមានសកម្មភាពជួបទ្វេភាគីនៅអេមីរ៉ាតអារ៉ាប់រួម និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសទួរគី ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីអត្ថន័យ លទ្ធផលនិងចំណុចលេចធ្លោនៃដំណើរទស្សនកិច្ច។

ពិធីបើក និងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១ ពិធីបើក និងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១
ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co
លោក  Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងពីអត្ថន័យ លទ្ធផលនិងចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ បន្ទាប់ពីរយៈពេល ៥ ថ្ងៃ ចូលរួមរាល់ព្រឹត្ដិការណ៍ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ ដោយសម្រេចបាននូវ​គោលដៅ​ដែលបានកំណត់។ ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទដោយផ្ទាល់គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលទទួលបានវាយតម្លៃខ្ពស់ពីប្រទេសម្ចាស់ផ្ទះ និងសហគមន៍អន្តរជាតិ។

ការចូលរួមនិងការចំណែករបស់គណៈប្រតិភូវៀតណាម ជាពិសេសលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក ឬ ធ្វើជាអធិបតីនៃព្រឹត្តិការណ៍ពហុភាគីកម្រិតខ្ពស់បាននាំសារសំខាន់ៗអំពីទស្សនៈ និងគោលនយោបាយរបស់វៀតណាមលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិដែលបានដាក់ចេញ​ក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី ១៣។

ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាមនៅក្នុងសន្និសីទបានបង្ហាញពីតួនាទី និងកិត្យានុភាពរបស់ប្រទេសវៀតណាមបន្ទាប់ពីជិត ៤០ ឆ្នាំ នៃការផ្លាស់ថ្មី។ នៅចំពោះមុខមិត្តអន្តរជាតិ យើងបានលើកកំពស់ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការចូលរួមដោះស្រាយរាល់បញ្ហាប្រឈមសកលលោកដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ គឺការប្រែប្រួលអាកាសធាតុ។ គណៈប្រតិភូវៀតណាមក៏បានចូលរួមផ្ដល់គំនិតផ្តួចផ្តើមមួយចំនួននៃកិច្ចសហប្រតិបត្តិការពហុភាគីថ្មី សំដៅបើកឱកាស​សហប្រតិបត្តិការថ្មី និងសក្តានុពលក្នុងវិស័យបំប្លែងថាមពល និងកំណើនបៃតង។

សម្រាប់ទួរគី និង UAE ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រព្រឹត្តទៅស្របពេលវៀតណាមនិងទួរគីប្រារព្ធខួប ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៨-២០២៣), វៀតណាម និង UAE ប្រារព្ធខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ( ១៩៩៣-២០២៣)។

សម្រាប់ទួរគី ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គឺជារបកគំហើញក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទួរគីបានឯកភាពគ្នាលើវិធានការសំខាន់ៗជាច្រើនដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការជំរុញការបើកស្ថានអគ្គកុងស៊ុលទួរគីប្រចាំនៅទីក្រុង​ហូជីមិញ និងបើកទ្វារសម្រាប់មុខទំនិញនាំចេញ និងកសិផលរបស់ប្រទេសនីមួយៗ។

ជាពិសេស ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានពិភាក្សាជាលើកដំបូងអំពីលទ្ធភាពលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌភាពជាដៃគូថ្មី បង្កើតលក្ខខណ្ឌដើម្បីនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងទួរគី កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ក្នុងនោះឈានដល់ការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ ជាលើកទីមួយហើយ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយកំណត់ទិសដៅសំខាន់ៗ ក៏ដូចជាកំណត់វិស័យជាក់លាក់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើកកំពស់ទំនាក់ទំនងឡើងកម្រិតកំពស់ថ្មីនាពេលខាងមុខ។

នៅ UAE ភាគីទាំងពីរបានឯកភាពលើវិធានការជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដូច​ជា​ការពន្លឿនការចរចា និងឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) និងបង្កើនទំហំពាណិជ្ជកម្មឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំខាងមុខនេះ ក៏ដូចជាគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់ និងជំរុញកិច្ចសហប្រតិបត្តិការស្ដីពីកំណើនបៃតង ការធ្វើបរិវត្ដកម្មឌីជីថល នវានុវត្ដន៍ ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ logistics និងកីឡា ...

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពអាជីវកម្មវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការសំខាន់ៗចំនួន ៣១ ជាមួយ UAE, ទួរគី និងដៃគូអន្តរជាតិក្នុងវិស័យសន្តិសុខ និងកសិកម្ម អាកាសចរណ៍ស៊ីវិល ធនធានមនុស្ស ការធ្វើបរិវត្ដកម្មឌីជីថល កំពង់ផែសមុទ្រ ...។ រួមចំណែកធ្វើឱ្យប្រសើរនូវក្របខ័ណ្ឌច្បាប់សម្រាប់កិច្ច​សហប្រតិបត្តិការនាពេលអនាគត។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីការវាយតម្លៃរបស់ដៃគូនានាអំពីការចូលរួម និងរួមចំណែករបស់​វៀតណាម?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ សារ និងការប្តេជ្ញាចិត្តរបស់វៀតណាមត្រូវបានស្វាគមន៍ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

នៅក្នុងជំនួបនេះ ដៃគូនានាបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមដោយបង្ហាញការឲ្យតម្លៃ​ចំពោះតួនាទី និងសំឡេងសកម្មរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅដោះស្រាយវិបត្តិអាកាសធាតុ។ បណ្តាប្រទេសក៏វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងស្មារតី “និយាយដើរទន្ទឹមនឹងធ្វើ” របស់វៀតណាមផងដែរ។

ប្រទេសជាច្រើនបានអះអាងថា នឹងគាំទ្រនិងរួមដំណើរជាមួយវៀតណាមក្នុងការធ្វើបរិវត្ដកម្មថាមពល និងបង្កើនសមត្ថភាពបន្សាំ ដោយហេតុនោះ រួមចំណែកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងកំណើនបៃតងរបស់វៀតណាមនិយាយដោយឡែក និង​សហគមន៍​អន្តរជាតិនិយាយរួម។

ក្នុងជំនួបទ្វេភាគី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទួរគី និង UAE បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ច និងសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពរបស់លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាម ព្រមទាំងចាត់ទុកវៀតណាមជាដៃគូនាំមុខគេ ដើរតួនាទីសំខាន់ក្នុងអាស៊ាន និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អាកាសចរណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ...។

សម្រាប់ដៃគូក្នុងតំបន់មជ្ឈិមបូព៌ា ការដែលលោកនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចលើកទី ២ ទៅកាន់តំបន់នេះក្នុងរយៈពេលពីរខែបានផ្ញើសារអំពីការយកចិត្ដទុកដាក់ និងអាទិភាពរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយដៃគូនានាដែលមានសក្តានុពល។ មជ្ឈិមបូព៌ាគឺជាទីផ្សារដែលអាចពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនាំចេញទំនិញរបស់វៀតណាមផងនិងជាប្រភពទាក់ទាញទុនវិនិយោគយ៉ាងច្រើនពីសាជីវកម្មធំៗ និងមូលនិធិវិនិយោគផង។ ការពង្រឹងទំនាក់ទំនងយ៉ាងសកម្មជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ាមានអត្ថន័យជាក់ស្តែងក្នុងការបើកទីផ្សារថ្មី ទាក់ទាញការវិនិយោគនិងប្រភពធនធានថ្មីដើម្បីបម្រើការអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ៕

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណលោកអនុរដ្ឋមន្ត្រី!

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស
SIAL កាណាដា ២០២៤ បើកឱកាសនាំចេញអាហារកែច្នៃសម្រាប់អាជីវកម្មវៀតណាម
ផ្សព្វផ្សាយអំពី​ប្រទេសជាតិ​ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ