Trending now

ពិធីបើក និងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១

22:24 | 05/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញចូលរួមពិធីបើក និងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១។

វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣ វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣
ពិធីបើក​ឲ្យ​ដំណើរការសមាគមធុរកិច្ចវៀតណាម- Kyushu នៅប្រទេសជប៉ុន ពិធីបើក​ឲ្យ​ដំណើរការសមាគមធុរកិច្ចវៀតណាម- Kyushu នៅប្រទេសជប៉ុន
ពិធីបើក និងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១
ពិធីបើក និងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១

អញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចប្រជុំនេះ លោក Thongloun Sisoulith អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ បានវាយតំលៃខ្ពស់ចំពោះរដ្ឋសភាទាំង ៣ បានបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជួយគាំទ្ររដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-វប្បធម៌-សង្គម ធានាសន្តិសុខសង្គមនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមនិយាយដោយឡែក និងប្រទេសទាំង ៣ និយាយរួម។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី ១ មានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំង៣។ ក្នុងបរិបទអន្តរជាតិនិងតំបន់មានបញ្ហាប្រឈមកាន់តែកើនឡើងដែលលាយឡំជាមួយកាលានុវត្តភាព ដោយផ្អែកលើសមិទ្ធិផល​ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ រដ្ឋសភានៃប្រទេសទាំងបីចាំបាច់ត្រូវបន្តជំរុញទំនាក់ទំនង សាមគ្គីភាពកម្ពុជា-ឡាវ-វៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វប្បធម៌-សង្គម។

ក្នុងសម័យប្រជុំពេញអង្គដំបូង ប្រធានរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា ឡាវនិងវៀតណាម បានវាយតម្លៃថា ការបង្កើតកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ និងវៀតណាមនៃប្រទេសទាំងបី រួមចំណែកក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបីកម្ពុជា-ឡាវនិងវៀតណាម។ ប្រធានរដ្ឋសភាទាំងបីបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងដៃគូសភា ដើម្បីរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមករវាងរដ្ឋសភាទាំងបី តាមរយៈនោះពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងបីលើគ្រប់វិស័យ។

ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គដំបូង លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព ភាពជិតស្និទ្ធ និងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាមគឺជាមរតកដែលមិនអាចកាត់ថ្លៃបាន និងមានអត្ថន័យជាយុទ្ធសាស្ត្រយូរអង្វែងក្នុងបុព្វហេតុកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសទាំងបី។ វៀតណាមតែងតែវាយតម្លៃខ្ពស់ និងចាត់ទុកនេះជាភារកិច្ចយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់​វៀតណាម។

ស្ថាប័ននីតិប្បញ្ញត្តិទាំងបីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកែលម្អច្បាប់ និងចេញប្រកាសគោលនយោបាយច្បាប់ដើម្បីជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ និងការពារជាតិ។ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសនៅយន្ដការសហប្រតិបត្ដិការសភា IPU, APPF និង AIPA រួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ។

ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រដ្ឋសភានៃប្រទេសទាំងបីបន្តត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខា និងចរចាចុះហត្ថលេខាលើឯកសារថ្មីដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ពេញលេញ ស៊ីសង្វាក់គ្នា និងអំណោយផលក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជារវាងប្រទេសទាំងបីដើម្បីបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងបី កម្ពុជា ឡាវនិងវៀតណាម។

ទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ រដ្ឋសភានៃប្រទេសទាំងបី បន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាបាននូវស្ថិរភាព សណ្តាប់ធ្នាប់ និងសន្តិសុខនៅប្រទេសនីមួយៗ មិនអនុញ្ញាតមានកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំង ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតឡើយ។ ទន្ទឹមនឹងនោះ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងបី បង្កើតលក្ខខណ្ឌដើម្បីជំរុញបញ្ចប់ការងារបោះបង្គោលព្រំដែនគោកឱ្យបានឆាប់រវាងប្រទេសទាំងបីរ។

គួររំលឹកថា មុននោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចូលជួបសម្តែងការគួរសមលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ