Trending now

ពិធីបើក​ឲ្យ​ដំណើរការសមាគមធុរកិច្ចវៀតណាម- Kyushu នៅប្រទេសជប៉ុន

07:00 | 11/07/2022 ឌីណា

យុគសម័យ - សមាគមធុរកិច្ចវៀតណាម- Kyushu (KVBA) ទើបតែបានបើក​ឲ្យ​ដំណើរការជាផ្លូវការនៅក្នុងពិធីមួយដែលបានប្រារព្ធឡើងនៅទីក្រុង Fukuoka ភាគនិរតីប្រទេសជប៉ុន។

សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២១ នៅតាមប្រព័ន្ធផ្សារទំនើប AEON នៅប្រទេសជប៉ុន សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២១ នៅតាមប្រព័ន្ធផ្សារទំនើប AEON នៅប្រទេសជប៉ុន
របៀបរីករាយក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នៅកោះ Kyushu (ជប៉ុន) ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19 របៀបរីករាយក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នៅកោះ Kyushu (ជប៉ុន) ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19
លោកសាស្រ្តាចារ្យ  Trinh Xuan Thuan បានទទួលរង្វាន់ធំនៃសហគមន៍ Francophone
លោកអគ្គកុងស៊ុល Vu Binh បានថតរូបអនុស្សាវរីយ៍ជាមួយសហប្រធាន និងគណៈប្រតិភូទាំងពីរ។

ជាមួយនឹងសមាជិកចំនួន ២៥ រួមទាំងសហគ្រាសនៃប្រទេសទាំងពីរ KVBA មានសមត្ថិកិច្ចគាំទ្រព័ត៌មានសេដ្ឋកិច្ចសម្រាប់សហគ្រាសជាសមាជិក រៀបចំសិក្ខាសាលា និងសន្និសីទពាណិជ្ជកម្ម; គាំទ្រសហគ្រាសវៀតណាម និងជប៉ុនក្នុងការស្រាវជ្រាវទីផ្សារ បើកសាខា ការិយាល័យតំណាង និងកន្លែងផលិតនៅក្នុងប្រទេសទាំងពីរ រៀបចំដំណើរអង្កេតទីផ្សារសម្រាប់សហគ្រាស...

ថ្លែងមតិក្នុងពិធីសម្ពោធ KVBA អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka លោក Vu Binh បានឲ្យដឹងថា កំណើតរបស់ KVBA គឺជាសក្ខីភាពជាក់ស្តែង និងរស់រវើកនៃភាព​​ចាស់​ទុំនៃ​សហគមន៍​ជនវៀតណាម ដែលតភ្ជាប់យ៉ាង​ជិតស្និទ្ធ ជាមួយការអភិវឌ្ឍន៍កាន់តែរឹងមាំ​ភាពដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរក្នុងតំបន់។ លោកអគ្គកុងស៊ុលបានស្នើឱ្យ KVBA ប្រកាន់ខ្ជាប់នូវបទបញ្ញតិ្ត កសាងយន្តការប្រតិបត្តិការដ៏សមស្របមួយ ដើម្បី ឆ្លើយតប​នឹង​ការរំពឹងទុករបស់ស្ថាបនិកសមាគម និងនាំមកនូវអត្ថប្រយោជន៍ដល់សមាជិក ក្នុងការរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​ប្រទេសទាំងពីរក្នុងតំបន់៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា