Trending now

សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២១ នៅតាមប្រព័ន្ធផ្សារទំនើប AEON នៅប្រទេសជប៉ុន

10:15 | 28/06/2021

“សប្តាហ៍ទំនិញវៀតណាមនៅតាម​ផ្សារទំនើប AEON នៅប្រទេស​ជប៉ុន” ប្រព្រឹត្តទៅពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Aeon Lake Town (ជប៉ុន) និងនៅតាមហាងចំនួន ៣៥០ ក្នុងបណ្តាញលក់រាយទូទាំងប្រទេសរបស់ក្រុមហ៊ុន AEON នៅជប៉ុន។

សមាគមជនជាតិវៀតណាមនៅប្រទេសបារាំងបានរៀបចំមហោស្រពម្ហូបអាហារ ឆ្នាំ២០២១ សមាគមជនជាតិវៀតណាមនៅប្រទេសបារាំងបានរៀបចំមហោស្រពម្ហូបអាហារ ឆ្នាំ២០២១
ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឡាវកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទីមួយ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឡាវកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទីមួយ ឆ្នាំ២០២១

នេះជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងគណៈកម្មាធិការប្រជាជនទិក្រុងហាណូយ សហការជាមួយក្រុមហ៊ុន AEON ជប៉ុន។

សប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២១ នៅតាមប្រព័ន្ធផ្សារទំនើប AEON នៅប្រទេសជប៉ុន
អតិថិជនជប៉ុនទិញផ្លែគូលែនរបស់វៀតណាមនៅឯពិធីបើក។ (រូបថតៈ Kinhtedothi)

សប្តាហ៍ទំនិញវៀតណាមនៅប្រព័ន្ធផ្សារទំនើប Aeon Lake Town នៅជប៉ុន គឺជាកម្មវិធីមួយដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការអនុវត្តគម្រោង “ជំរុញសហគ្រាសវៀតណាមឱ្យចូលរួមដោយផ្ទាល់នៅក្នុងប្រព័ន្ ធចែកចាយបរទេស” របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងគោលបំណងជម្រុញទំហំនាំចេញទំនិញវៀតណាមចូលទៅក្នុងប្រព័ន្ធ AEON ឲ្យ​សម្រេចបាន ១ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

ក្នុងសប្តាហ៍ទំនិញវៀតណាម ឆ្នាំ២០២១ នេះ ក្រៅពីផ្លែគូលែន AEON ក៏​បន្តផ្តោតលើការផ្សព្វផ្សាយចេករបស់វៀតណាមបន្ថែមទៀតក្នុងគោលបំណងបង្កើនការនាំចូលចេកទៅកាន់ទីផ្សារជប៉ុនផងដែរ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា