Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

22:48 | 27/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន ខេត្តក្រុងនានា ដើម្បីជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ ក្នុងឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ការការពារព្រំដែនជាតិត្រូវការបានយកចិត្តទុកដាក់ជាពិសេស នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ការការពារព្រំដែនជាតិត្រូវការបានយកចិត្តទុកដាក់ជាពិសេស
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អះអាងថា រដ្ឋាភិបាលបានកំណត់ថា ការជំរុញការបញ្ចេញដើមទុនវិនិយោគសាធា រណៈនៅឆ្នាំ ២០២៣ គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ គឺដាច់ឆ្នាំថវិការដ្ឋឆ្នាំ២០២៣ ខណៈ ដែលបរិមាណទុនដែលត្រូវការបញ្ចេញនៅមានច្រើននៅឡើយ។

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ប្រកាន់ខ្ជាប់នូវស្មារតីជំនះពុះពារលើការ លំបាក ដោយយកការលំបាក និងបញ្ហាប្រឈមជាកម្លាំងចិត្ត ដើម្បីខិតខំប្រឹងប្រែង ឈានឡើង ប្ដេជ្ញាចិត្តបញ្ចេញទុនឱ្យបានយ៉ាងហោចណាស់ ៩៥% នៃផែនការដែល បានប្រគល់ជូន។ យោងតាមលោកនាយករដ្ឋមន្ត្រី បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវតែអនុវត្តន៍ការបញ្ចេញទុនវិនិយោគសាធារណៈឲ្យបានប្ដូរផ្ដាច់ និងមានប្រសិទ្ធភាព ប៉ុន្តែការជំរុញការបញ្ចេញទុនក៏ត្រូវដើរទន្ទឹមគ្នានឹងការធានាគុណភាពគម្រោង បង្ការ ប្រឆាំងអំពើពុករលួយនិងភាពខ្ជះខ្ជាយផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត