Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ការការពារព្រំដែនជាតិត្រូវការបានយកចិត្តទុកដាក់ជាពិសេស

09:31 | 21/11/2023

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទៅបំពេញទស្សនកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន Huoi Luong (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau ភាគខាងជើងវៀតណាម)។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលនាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលនាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Huoi Luong (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Huoi Luong (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau)

ចែករំលែកជាមួយកម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Huoi Luong អំពីការលំបាកក្នុងការបំពេញមុខងារ និងភារកិច្ចរបស់កងទ័ព លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា កងទ័ពការពារព្រំដែន គឺជាកម្លាំងស្នូលការពារព្រំដែនជាតិ អនុវត្តការគ្រប់គ្រងរដ្ឋអំពីការពារជាតិ សន្តិសុខ កិច្ចការបរទេស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន និងច្រកទ្វារព្រំដែន។

នាពេលកន្លងមក ស្ថានការណ៍ពិភពលោក និងតំបន់មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញដែលប៉ះពាល់យ៉ាងខ្លាំងដល់ការងារយោធា និងការពារជាតិ។ ក្នុងស្រុក ស្ថានភាពអធិបតេយ្យភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនមានស្ថេរភាពជាមូលដ្ឋាន ប៉ុន្តែពេលខ្លះនៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ បទល្មើសនិងការរំលោភបំពានច្បាប់មាននិន្នាការកើនឡើង ដែលតម្រូវឲ្យភារកិច្ចការពារព្រំដែនកាន់តែខ្ពស់ និងធ្ងន់ជាង។

ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ការលះបង់របស់កងទ័ពការពារព្រំដែនខេត្ត Lai Chau និយាយរួម និងប៉ុស្តិ៍ការពារព្រំដែន Huoi Luong និយាយដោយឡែកក្នុងរយៈពេលកន្លងមក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ស្ថិរភាពនៃព្រំដែនជាតិ អធិបតេយ្យភាព បូរណភាពទឹកដី មានអត្ថន័យសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងការពារជាតិ និងសន្តិសុខរបស់ប្រទេសជាតិ។ ដូច្នេះការកសាង គ្រប់គ្រង និងការការពារព្រំដែនជាតិត្រូវការបានយកចិត្តទុកដាក់ជាពិសេស។

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យកងទ័ពការពារព្រំដែនខេត្ត Lai Chau និងប៉ុស្តិ៍ការពារព្រំដែន Huoi Luong សហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាកងកម្លាំងមានសមត្ថកិច្ចក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន; បន្តអនុវត្តការទូតការពារជាតិ និងការពារព្រំដែនប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ទន្តឹមនឹងនោះផ្ដល់សេនាធិការ និងធ្វើការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិប្រកបដោយប្រសិទ្ធភាព ផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយការពង្រឹងការការពារជាតិ និងសន្តិសុខនៅតាមតំបន់ព្រំដែន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ភាសាវៀតណាមនៅក្នុងលេនដ្ឋាននៅ Odessa (អ៊ុយក្រែន)
ថ្នាក់ភាសាវៀតណាមនៅ Östergötland៖ បញ្ជូនអត្តសញ្ញាណវៀតណាមនៅប្រទេសស៊ុយអែត
វៀតណាម-អាហ្វ្រិកខាងត្បូងពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត
វៀតណាមអះអាង​ពី​ការ​សន្យា​ខ្ពស់បំផុតចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន​
លើកកំពស់សមត្ថភាពទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន