Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

09:52 | 23/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអបអរសាទរនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តសម្រេចបានសមិទ្ធិ ផលធំៗជាច្រើនក្នុងការថែរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចាប់តាំងពីចូលកាន់តំណែងមក។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលនាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលនាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) នៅរាជធានី Riyadh (ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) កាលពីថ្ងៃទី ២០ តុលា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអបអរសាទរនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តសម្រេចបានសមិទ្ធិ ផលធំៗជាច្រើនក្នុងការថែរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចាប់តាំងពីចូលកាន់តំណែងមក។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមរៀបចំឲ្យ បានល្អបំផុតសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ជំរុញ កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; ទន្ទឹមនឹងនោះ បន្តយកចិត្ត ទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជាក្នុង ការធ្វើអាជីវកម្ម និងរស់នៅប្រកបដោយស្ថិរភាព ក៏ដូចជាពង្រឹងការតភ្ជាប់ ការជួបប្រាស្រ័យ រវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ សំដៅ ពូនជ្រុំចំណងមិត្តភាព ទំនុកចិត្ត ភាពស្អិតរមួតនិងភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien