Trending now

យុវជនវៀតណាមពង្រីកស្មារតីទទួលខុសត្រូវ ដើម្បីការពារបរិស្ថាន និងឆ្លើយ​តបទៅ​នឹង​គ្រោះមហន្តរាយ និងគ្រោះធម្មជាតិ

09:58 | 21/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ប្រតិភូជាច្រើនបានចាត់ទុកថា ដើម្បីពង្រីកតួនាទីរបស់យុវជន ក្រៅពីការដែលប្រទេសនានាចាំចាច់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញ។

សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 ដែលជា​ជំនួយ​ថ្មី​មួយទៀត របស់​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មកដល់​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​ សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 ដែលជា​ជំនួយ​ថ្មី​មួយទៀត របស់​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មកដល់​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​
NCDM​ និង​ WFP ​បន្ត​សហការ​គ្រប់គ្រង​វិបត្តិ​ពី​គ្រោះមហន្តរាយ NCDM​ និង​ WFP ​បន្ត​សហការ​គ្រប់គ្រង​វិបត្តិ​ពី​គ្រោះមហន្តរាយ
យុវជនវៀតណាមពង្រីកស្មារតីទទួលខុសត្រូវ ដើម្បីការពារបរិស្ថាន និងឆ្លើយ​តបទៅ​នឹង​គ្រោះមហន្តរាយ និងគ្រោះធម្មជាតិ
យុវជនវៀតណាមពង្រីកស្មារតីទទួលខុសត្រូវ ដើម្បីការពារបរិស្ថាន និងឆ្លើយ​តបទៅ​នឹង​គ្រោះមហន្តរាយ និងគ្រោះធម្មជាតិ

នៅខាងក្រៅវេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពធន់៖ ថ្នាក់ដឹកនាំយុវជនបំផុសគំនិតជំរុញការច្នៃប្រឌិតត្រៀមខ្លួនជាស្រេចចំពោះគ្រោះមហន្តរាយ” ដែលប្រព្រឹត្តទៅនាថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ តំណាងយុវជនមកពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកដែលចូលរួម វេទិកាសុទ្ធតែបានអះអាងថា វេទិកាគឺជាឱកាសដ៏ល្អ ដើម្បីតភ្ជាប់ បំផុសគំនិត ជំរុញគំនិតផ្ដួចផ្ដើម ហើយតាមនោះបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ និងកាត់បន្ថយផលប៉ះពាលអវិជ្ជមានដែលបណ្តាលមកពីគ្រោះមហន្តរាយ។

លោក Tareq Alkandari តំណាងយុវជននៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមគុយវែតបានឲ្យដឹងថា៖ “ការចូលរួមរបស់យុវជនក៏មានសារៈសំខាន់ណាស់នាបច្ចុប្បន្ន។ ក្នុងវេទិកានេះ គំនិតផ្តួចផ្តើមល្អៗជាច្រើនត្រូវបានលើកយកមកពិភាក្សា ហើយធ្វើការសន្និដ្ឋាន លើកដំណោះស្រាយដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ និងវិបត្តិអាកាសធាតុ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពរបស់វេទិកា និងភាពស្រស់ស្អាតនៅទីក្រុងហាណូយ និងវៀតណាមផងដែរ”។

ប្រតិភូជាច្រើនបានចាត់ទុកថា ដើម្បីពង្រីកតួនាទីរបស់យុវជន ក្រៅពីការដែលប្រទេសនានាចាំចាច់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញ ម្ចាស់ការឆ្លើយតបនឹងគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដល់យុវជននោះ យុវជនគ្រប់រូបចាំបាច់ត្រូវពង្រីកការទទួលខុសត្រូវសង្គម ហើយរួមជាមួយសហគមន៍ការពារបរិស្ថាន”។

វេទិកាយុវជនគឺជាគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុង ឱកាសនៃកិច្ចប្រជុំកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១១ (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា)៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា