Trending now

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី១

12:00 | 08/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ពីទីក្រុងហាណូយ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំតាមអ៊ីនធឺរណែតជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ និងរដ្ឋសភាកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍
វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការកិច្ចការបរទេសនៃប្រទេសទាំងបីបានផ្តោតលើការពិភាក្សានិងផ្តល់យោបល់លើនីតិវិធី កម្មវិធីនិងសកម្មភាពនានាក្នុងក្របខ័ណ្ឌរបៀបវារៈ។ តាមនោះ ក្រៅពីសម័យបើកនិងបិទកិច្ចប្រជុំ នឹងប្រព្រឹត្តទៅសម័យប្រជុំដូចជា៖ សម័យប្រជុំគណៈកម្មាធិការកិច្ចការបរទេស ក្រោមប្រធានបទ “បង្កើនតួនាទីរបស់រដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ សាមគ្គីភាពនិងវិបុលភាព” ; សម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវប្បធម៌-សង្គម សំដៅផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា - ឡាវ - វៀតណាម ដោយឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន; សម័យប្រជុំស្តីពីបញ្ហាការពារជាតិនិងសន្តិសុខ ដោយផ្តោតលើការពង្រឹងតួនាទីឃ្លាំមើលរបស់សភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ចំពោះកិច្ចការការពារជាតិនិងសន្តិសុខ សំដៅធានាសន្តិភាពនិងស្ថេរភាព; សម័យប្រជុំនៃគណៈកម្មការពង្រៀងឯកសារ។

កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា - ឡាវ - វៀតណាមត្រូវបានរៀបចំឡើងដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងបី និងតំបន់ទាំងមូល។ កិច្ចប្រជុំក៏ជំរុញនិងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀង កម្មវិធីសកម្មភាព និងគម្រោងសហប្រតិបត្តិការដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានឯកភាព ក៏ដូចជាកិច្ចព្រមព្រៀងពហុភាគីដែលប្រទេសទាំងបីជាសមាជិកផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម