Trending now

វៀតណាមបញ្ជា​​ឲ្យ​​ផ្តោតលើការអនុវត្តដំណោះស្រាយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់

14:54 | 06/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ ប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈិមនៅតំបន់ឆ្នេរសមុទ្រ ឯកភាពលើការយល់ដឹង និងទស្សនៈ ក្នុងការដឹកនាំនិងបញ្ជាឲ្យទីភ្នាក់ងារ អង្គភាព និងកម្លាំងមុខងារពាក់ព័ន្ធ ប្តេជ្ញាដក"កាតលឿង" របស់ EC នៅក្នុងការត្រួតពិនិត្យលើកទី ៥ ដែលគ្រោងនឹងបប្រព្រឹត្តិទៅនៅចុងត្រីមាសទី ២ ឆ្នាំ ២០២៤ ។

UOB៖ អតិថិជនវៀតណាមមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជនក្នុងតំបន់ UOB៖ អតិថិជនវៀតណាមមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជនក្នុងតំបន់
អាជ្ញាធរ​រាជធានី មានបំណង​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តី​ណែនាំ​រួម ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោ អាជ្ញាធរ​រាជធានី មានបំណង​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តី​ណែនាំ​រួម ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោ
វៀតណាមបញ្ជា​​ឲ្យ​​ផ្តោតលើការអនុវត្តដំណោះស្រាយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់
វៀតណាមបញ្ជា​​ឲ្យ​​ផ្តោតលើការអនុវត្តដំណោះស្រាយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់

ក្នុងសារទូរលេខដែលបានចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានលើកច្បាស់ថា ការប្តេជ្ញាចិត្តដក “កាតលឿង” របស់គណៈកម្មាធិការអឺរ៉ុប (EC) ស្តីពីការនេសាទខុសច្បាប់និងមិនបានរាយការណ៍(IUU) គឺដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ធានាផលប្រយោជន៍របស់ប្រជាជន អភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព; បង្ហាញនូវការទទួលខុសត្រូវអន្តរជាតិរបស់វៀតណាម ក្នុងការអនុវត្តកិច្ចសន្យានិងសន្ធិសញ្ញាអន្តរជាតិ ក្នុងការការពារបរិស្ថានសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដោយផ្សាភ្ជាប់នឹងការធានាសន្តិសុខអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ ប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងចំណុះមជ្ឈិមនៅតំបន់ឆ្នេរសមុទ្រ ឯកភាពលើការយល់ដឹង និងទស្សនៈខាងលើ ក្នុងការដឹកនាំនិងបញ្ជាឲ្យទីភ្នាក់ងារ អង្គភាព និងកម្លាំងមុខងារពាក់ព័ន្ធ ប្តេជ្ញាដក "កាតលឿង" របស់ EC នៅក្នុងដំណើរអធិការកិច្ចលើកទី ៥ ដែលគ្រោងនឹងបប្រព្រឹត្តិទៅនៅចុងត្រីមាសទី ២ ឆ្នាំ ២០២៤។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា៖ ចាត់ការយ៉ាងតឹងរឹងនូវសកម្មភាពខុសច្បាប់ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ រូបភាពរបស់ប្រទេសជាតិលើឆាកអន្តរជាតិ; ឃោសនា និងបណ្តុះបណ្តាលបទប្បញ្ញត្តិនៃច្បាប់ប្រឆាំងនឹងការនេសាទ IUU សម្រាប់សហគមន៍អ្នកនេសាទ អង្គការនិងបុគ្គលពាក់ព័ន្ធ; ចេញផ្សាយយន្តការ គោលនយោបាយផ្លាស់ប្តូរ និងជួយឧបត្ថម្ភជីវភាពរស់នៅរបស់ប្រជានេសាទដែលបានស្ម័គ្រចិត្ត មិនចូលរួមសកម្មភាពនេសាទ ឬនាវានេសាទមិនមានលក្ខខណ្ឌគ្រប់គ្រាន់តាមបទប្បញ្ញត្តិ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ការចរចា ចុះហត្ថលេខានិងរៀបចំបណ្តាញទូរស័ព្ទទាន់ហេតុការ រវាងវៀតណាមនិងប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន; រៀបចំក្រុមការងារអន្តរផ្នែកធ្វើការជាមួយបណ្តាប្រទេសដែលបានចាប់ខ្លួនទូកនេសាទនិងអ្នកនេសាទវៀតណាម ដើម្បីក្តាប់ជាប់ស្ថានភាពនិងចាត់ការករណីរំលោភបំពាននានា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមចូលរួមពិព័រណ៍ការពារជាតិអាស៊ី និងសន្តិសុខជាតិអាស៊ីឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី
កូនប្រុសរបស់អតីតយុទ្ធជនអូស្ត្រាលី ប្រគល់សៀវភៅកំណត់ហេតុរបស់យុទ្ធជនពលីនៃកងទ័ពប្រជាជនវៀតណាមមកវិញ
វៀតណាម និងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
ការផ្សព្វផ្សាយវប្បធម៌អាន និងការតភ្ជាប់ចំណេះដឹងរបស់ជនជាតិវៀតណាមនៅប្រទេសរុស្ស៊ី
ស្ថានទូតវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការការពារពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន