Trending now

UOB៖ អតិថិជនវៀតណាមមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជនក្នុងតំបន់

14:44 | 06/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

អ្នកឆ្លើយការស្ទង់មតិចំនួន ៣ នាក់ក្នុងចំណោមអ្នកឆ្លើយសំណួរទាំង ៤ នាក់នៅវៀតណាមបានឲ្យដឹងថាគេរំពឹងថានឹងមានស្ថានភាពហិរញ្ញវត្ថុកាន់តែប្រសើរឡើងនាខែមិថុនាឆ្នាំក្រោយ។

ការប្រលងគូរគំនូរ UOB Painting of the Year ប្រចាំឆ្នាំ ចាប់ផ្តើមជាលើកដំបូងនៅប្រទេសវៀតណាម ការប្រលងគូរគំនូរ UOB Painting of the Year ប្រចាំឆ្នាំ ចាប់ផ្តើមជាលើកដំបូងនៅប្រទេសវៀតណាម
ធនាគារ UOB ព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៦,៦% នៅឆ្នាំ ២០២៣ ធនាគារ UOB ព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៦,៦% នៅឆ្នាំ ២០២៣
UOB៖ អតិថិជនវៀតណាមមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជនក្នុងតំបន់
UOB៖ អតិថិជនវៀតណាមមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជនក្នុងតំបន់

ការស្រាវជ្រាវដែលបានចេញផ្សាយនាថ្ងៃទី១ ខែវិច្ឆិការបស់ធនាគារ UOB (ទីស្នាក់ការ នៅប្រទេសសិង្ហបុរី) ស្តីពីចិត្តសាស្ត្រអតិថិជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្ហាញថា អតិថិជននៅវៀតណាមនៅឆ្នាំនេះមានចិត្តគំនិតសុទិដ្ឋិនិយមជាងអតិថិជននៅតាមប្រទេសជាសមាជិកអាស៊ានដទៃទៀត។ អ្នកឆ្លើយការស្ទង់មតិចំនួន ៣ នាក់ក្នុងចំណោមអ្នកឆ្លើយសំណួរទាំង ៤ នាក់នៅវៀតណាមបានឲ្យដឹងថាគេរំពឹងថានឹងមានស្ថានភាពហិរញ្ញវត្ថុកាន់តែប្រសើរឡើងនាខែមិថុនាឆ្នាំក្រោយ។

លើសពីនេះ យោងតាមការស្ទង់មតិ ចំណាប់អារម្មណ៍របស់អតិថិជនវៀតណាមក្នុងប្រើប្រាស់បណ្តាញទូទាត់ប្រាក់ និងធនាគារឌីជីថលបន្តកើនឡើងយ៉ាងខ្លាំងក្លា។ អតិថិជនវៀតណាមកំពុងពេញចិត្តនឹងកម្មវិធីធនាគារលើស្មាតហ្វូន និងវិធីបង់ប្រាក់ឌីជីថលថ្មី ដូចជាការទូទាត់តាមកាបូបអេឡិចត្រូនិក/ QR កូដ វេទិកាទូទាត់តាមអេឡិចត្រូនិក និងប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាននៅលើកាបូបចល័ត។ លោក Paul Kim នាយកសេវាហិរញ្ញវត្ថុផ្ទាល់ខ្លួន UOB វៀតណាម បានវាយតម្លៃថាកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៅវៀតណាមបានជួយអតិថិជនវៀតណាមមានអារម្មណ៍សុទិដ្ឋិនិយមអំពីសុខភាពហិរញ្ញវត្ថុរបស់ពួកគេបើធៀបទៅនឹងអតិថិជននានានៅក្នុងតំបន់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់