Trending now

ប្រជាជន​នៅ Xe Dang (Quang Nam) ត្រូវ​បាន​ប្រគល់ជូនស៊ីម​កាត​សម្រាប់​ជាវ​ទូរស័ព្ទ​ចំនួន ២០០

16:15 | 03/11/2023 ឌឹកអាញ់

យុគសម័យ - គណៈកម្មាធិការប្រជាជនឃុំ Tra Cang (ស្រុក Nam Tra My ខេត្ត Quang Nam) កំពុងអនុវត្តកម្មវិធីផ្តល់ស៊ីមកាតទូរស័ព្ទចល័តចំនួន ២០០ ដល់គ្រួសារជនជាតិភាគតិចក្នុងតំបន់។ កម្មវិធីនេះមានគោលបំណងជួយប្រជាជន Xe Dang ចុះឈ្មោះជាផ្លូវការ ដំឡើង និងដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិច VNeID យោងតាមគម្រោង ០៦ របស់រដ្ឋាភិបាល។

ឯកអគ្គរដ្ឋទូត Dang Hoang Giang៖ អាស៊ានប្តេជ្ញាលុបបំបាត់ភាពក្រីក្រ ធានាកសិកម្មនិរន្តរភាពនិងសន្តិសុខស្បៀងអាហារ​សម្រាប់​មនុស្ស​គ្រប់​រូប​ ឯកអគ្គរដ្ឋទូត Dang Hoang Giang៖ អាស៊ានប្តេជ្ញាលុបបំបាត់ភាពក្រីក្រ ធានាកសិកម្មនិរន្តរភាពនិងសន្តិសុខស្បៀងអាហារ​សម្រាប់​មនុស្ស​គ្រប់​រូប​
រក្សារសជាតិដ៏ឆ្ងាញ់ពិសារបែបប្រពៃណីរបសើទឹកត្រី ហើយក្លាយទៅជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីឈ្មោះនៅខេត្ត Quang Nam (វៀតណាម) រក្សារសជាតិដ៏ឆ្ងាញ់ពិសារបែបប្រពៃណីរបសើទឹកត្រី ហើយក្លាយទៅជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីឈ្មោះនៅខេត្ត Quang Nam (វៀតណាម)
ប្រជាជន​នៅ Xe Dang (Quang Nam) ត្រូវ​បាន​ប្រគល់ជូនស៊ីម​កាត​សម្រាប់​ជាវ​ទូរស័ព្ទ​ចំនួន ២០០
ប្រជាជន​នៅ Xe Dang (Quang Nam) ត្រូវ​បាន​ផ្តល់​ស៊ីម​កាត​សម្រាប់​ចុះឈ្មោះផ្លូវការស៊ីម​ចំនួន ២០០

ការ​ចុះឈ្មោះផ្លូវការ​ស៊ីម​ទូរស័ព្ទ​នីមួយៗ​មាន​តម្លៃ ៥០ ម៉ឺន​ដុង ថវិកា​អនុវត្ត​ត្រូវ​បាន​យក​ពី​សមតុល្យ​ថវិកា​របស់​ឃុំ។

ការអនុវត្តកម្មវិធីនេះ អាជីវកម្មទូរគមនាគមន៍មកនៅនឹងកន្លែង ដើម្បីគាំទ្រការធ្វើឱ្យស៊ីមកាតដំណើរការ និងផ្តល់យោបល់លើកញ្ចប់ប្រើប្រាស់សម្រាប់ជនរួមជាតិ ហើយក្នុងពេលតែមួយផ្លាស់ប្តូរស៊ីមកាតពីបណ្តាញ 2G/3G ទៅបណ្តាញ 4G សម្រាប់បុគ្គលដែលមានតម្រូវការ។ នគរបាលឃុំ Tra Cang ក៏បានគាំទ្រដល់ការចុះឈ្មោះ និងការធ្វើឱ្យសកម្មនៃគណនីអត្តសញ្ញាណអេឡិចត្រូនិច VNeID សម្រាប់បុគ្គលដែលត្រូវបានផ្តល់ស៊ីមកាតដើម្បីបំពេញគោលដៅដែលបានកំណត់។

យោងតាមគម្រោងទី ០៦ របស់រដ្ឋាភិបាល ឃុំ Tra Cang ត្រូវបានកំណត់គោលដៅដំឡើង និងធ្វើឱ្យសកម្មគណនី VNeID ចំនួន ១,៤០០ ជូនប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះមានតែប្រហែល ៣០.៦% ប៉ុណ្ណោះដែលត្រូវបានអនុវត្ត។ មូលហេតុគឺមកពីប្រជាជន Xe Dang មិនមានស៊ីមកាតចល័ត ឬស៊ីមកាតមិនត្រូវបានចុះបញ្ជីជាផ្លូវការ ដើម្បីបម្រើឱ្យដំណើរការកម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិក។

ឃុំ Tra Cang បច្ចុប្បន្នមាន ៨៨៥គ្រួសារ ក្នុងនោះមានគ្រួសារក្រីក្រ ៥៨១គ្រួសារ ស្មើនឹង ៦៥,៦៥%; ជនជាតិ Xe Dang មានចំនួន ៩៩.២៩% ហើយនៅសល់ជាជនជាតិផ្សេងទៀតដែលរស់នៅ និងប្រកបអាជីវកម្មក្នុងតំបន់៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា