Trending now

រក្សារសជាតិដ៏ឆ្ងាញ់ពិសារបែបប្រពៃណីរបសើទឹកត្រី ហើយក្លាយទៅជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីឈ្មោះនៅខេត្ត Quang Nam (វៀតណាម)

11:19 | 27/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្រៅពីផលិតផលទឹកត្រីប្រពៃណី សិប្បកម្មផលិតទឹកត្រីជាច្រើននៅឃុំ Tam Thanh ក៏មានផលិតផលផ្សេងទៀតដូចជា ម៉ាំសាច់ជ្រូក ទឹកត្រី ត្រីងៀត និងយីហឺគ្រប់ប្រភេទ។

វៀតណាម - គុយបាប្រារព្ធខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំ Fidel Castro នៅ Quang Tri វៀតណាម - គុយបាប្រារព្ធខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំ Fidel Castro នៅ Quang Tri
វៀតណាម៖ ឆ្លងកាត់បទពិសោធន៍ព្រៃរហោស្ថាននៅភូមិ Chenh Venh (ខេត្ត Quang Tri) វៀតណាម៖ ឆ្លងកាត់បទពិសោធន៍ព្រៃរហោស្ថាននៅភូមិ Chenh Venh (ខេត្ត Quang Tri)
រក្សារសជាតិដ៏ឆ្ងាញ់ពិសារបែបប្រពៃណី ហើយក្លាយទៅជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីឈ្មោះនៅខេត្ត Quang Nam (វៀតណាម)
រក្សារសជាតិដ៏ឆ្ងាញ់ពិសារបែបប្រពៃណី ហើយក្លាយទៅជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីឈ្មោះនៅខេត្ត Quang Nam (វៀតណាម)

មុខរបរធ្វើទឹកត្រីនៅឃុំ Tam Thanh (ទីក្រុង Tam Ky ខេត្ត Quang Nam) មានតាំង ពីយូរយារណាស់មកហើយ គ្មាននរណាម្នាក់ដឹងថារបរនេះមានតាំងពីឆ្នាំណាឡើយ។ ឆ្លងកាត់ប្រវត្តិសាស្ត្រនៃការបង្កើត និងអភិវឌ្ឍន៍ ទឹកត្រី Tam Thanh នៅតែរក្សាបាន រសជាតិដ៏ឆ្ងាញ់ពិសារបែបប្រពៃណី ហើយក្លាយទៅជាមុខម្ហូបប្រចាំតំបន់ដ៏ល្បីឈ្មោះនៅខេត្ត Quang Nam។

ឃុំ Tam Thanh មិនត្រឹមតែមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងភូមិផ្ទាំងគំនូរដើមដំបូងរបស់វៀតណាមកាលពីឆ្នាំ ២០១៦ ប៉ុណ្ណោះទេ ថែមទាំងមានរបរធ្វើទឹកត្រីដោយដៃបែបប្រពៃណីទៀតផង។ មនុស្សស្ទើរតែគ្រប់គ្នានៅតំបន់មាត់សមុទ្រ Tam Thanh បានដឹងពីរបៀបប្រឡាក់ត្រី ហើយគ្រួសារណាក៏មានពាងទឹកត្រីពីរបីសម្រាប់ទុកជាគ្រឿងទេសក្នុងពេលទទួលទានអាហាររបស់គ្រួសារនីមួយៗ។ បច្ចុប្បន្ន ឃុំ Tam Thanh មានភូមិចំនួន ៤ គឺ Hoa Ha, Hoa Trung, Hoa Thuong និង Tinh Thuy ហើយ ភូមិណាក៏មានរបរធ្វើទឹកត្រីដែរ។ លោក Le Van Gap ប្រជាពលរដ្ឋម្នាក់នៅភូមិ Hoa Trung ឃុំ Tam Thanh បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន ឃុំ Tam Thanh មានគ្រួសារប្រមាណរាប់សិបគ្រួរ បានប្រកប របរ ធ្វើទឹកត្រី។ ភូមិរបរធ្វើទឹកត្រីនៅតែរក្សាបានប្រភពដើម ប្រពៃណី របស់ ដូនតា បន្យល់ទុកមក។ ទឹកត្រី Tam Thanh មានក្លិនឈ្ងុយឆ្ងាញ់ពិសារ និងពណ៌ធម្មជាតិ ហើយថែមទាំងបានធ្វើតាមរបៀបបុរាណទៀតផង ដូច្នេះហើយ ទឹកត្រី Tam Thanh ពេញនិយមនៅទីផ្សារណាស់”។

នាបច្ចុប្បន្ន នៅទីនេះមានសិប្បកម្មធ្វើទឹកត្រីតាមខ្នាតគ្រួសារ និងសហករណ៍ប្រមាណ ៤០ កន្លែង។ សិប្បកម្មទាំងនេះសុទ្ធតែបានធ្វើទឹកត្រីដោយដៃតាមបែបប្រពៃណី ។ ពាណិជ្ជសញ្ញាទឹកត្រី Tam Thanh ត្រូវបានគ្រួសារផលិតកម្មផ្ដោតសំខាន់វិនិយោគផ្សព្វផ្សាយ ហើយតំបន់កែច្នៃត្រូវបានបំបែកទៅជាតំបន់ដាច់ដោយឡែក ដើម្បីធានាអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។ អាស្រ័យលើរបរធ្វើទឹកត្រី ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានាស្ថិរភាព។ អ្នកស្រី Nguyen Thi Hoi មកពីសិប្បកម្មផលិតទឹកត្រីអ្នកស្រី Hoi នៅភូមិ Hoa Trung ឃុំ Tam Thanh បានឲ្យដឹងថា៖

“គ្រួសារនាងខ្ញុំបានប្រកបរបរនេះរយៈពេល ២០ ឆ្នាំហើយ ក្នុងនោះភាគច្រើនគឺបម្រើប្រជាជន។ ទឹកត្រី១លីត្រមានតម្លៃពី ៥ ទៅ ៦ ម៉ឺនដុង (ប្រហែល ២,៥ ដុល្លារអាមេរិកក្នុងមួយលីត្រ) ។ ប្រាក់ចំណូលមានស្ថិរភាពហើយគ្រប់គ្រាន់សម្រាប់រស់នៅ។ របរធ្វើទឹកត្រីប្រពៃណី និងទឹកត្រីសុទ្ធត្រូវបានបន្សល់ទុកពីដូនតា ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសារ”។

ក្រៅពីផលិតផលទឹកត្រីប្រពៃណី សិប្បកម្មផលិតទឹកត្រីជាច្រើននៅឃុំ Tam Thanh ក៏មានផលិតផលផ្សេងទៀតដូចជា ម៉ាំសាច់ជ្រូក ទឹកត្រី ត្រីងៀត និងយីហឺគ្រប់ប្រភេទ។ ផលិតផលទឹកត្រីរបស់សហករណ៍ទឹកត្រី Tam Thanh និងសហករណ៍ Ngoc Lan បានចូលរួមកម្មវិធីជាតិឃុំមួយផលិតផលមួយ (OCOP) ហើយត្រូវបានខេត្ត Quang Nam វាយតម្លៃថាមានស្រង់ដារផ្កាយ ៣/៥។ អាស្រ័យលើគុណភាពដ៏ឈ្ងុយឆ្ងាញ់ ទឹកត្រីប្រពៃណី Tam Thanh ត្រូវបានដាក់លក់នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស។ លោកស្រី Le Thi Ngoc Tam នាយិកាសហករណ៍ទឹកត្រី Ngoc Lan បានឲ្យដឹងថា៖

“ទីផ្សារបញ្ចេញលក់របស់ទឹកត្រីគឺ Hoi An, Quang Nam, Da Nang, Bien Hoa ទីក្រុង ហូជីមិញ និងទីក្រុងហាណូយ។ សហករណ៍ Ngoc Lan ផលិតទឹកត្រីប្រហែល ២០០ លីត្រ/ថ្ងៃ។ បច្ចុប្បន្ននេះ ផលិតផលទឹកត្រី Ngoc Lan ត្រូវបានទទួល ស្គាល់ជា ផលិតផល OCOP ផ្កាយ ៣ ហើយឆ្នាំនេះយើងខ្ញុំនឹងស្នើឲ្យតម្លើងថ្នាក់ជា ផលិតផល OCOP ផ្កាយ ៤។ ទឹកត្រី Tam Thanh ត្រូវបានផលិតចេញពីត្រីអានឆូវី ពោលគឺមិនលាយជាមួយនឹងត្រីប្រភេទផ្សេងទៀតឡើយ។ ដូច្នេះហើយ ទឹកត្រីមានរសជាតិធម្មជាតិ ហើយទទួលបានការពេញនិយមរបស់អតិថិជន ជាពិសេសគឺនៅភូមិភាគខាងជើង។ អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់នឹងភូមិរបរណាស់។ ទន្ទឹមនឹងនេះ មូលដ្ឋានក៏បានរៀបចំកម្មវិធីពន្លឿនពាណិជ្ជកម្ម និងឧទ្ទេសនាមផលិតផលផងដែរ។

ចាប់ពីច្រើនជំនាន់មកហើយ ទឹកត្រី Tam Thanh បានក្លាយទៅជាគ្រឿងទេសមួយប្រភេទដែលមិនអាចខ្វះបានក្នុងពេលទទួលទានអាហាររបស់ប្រជាជននៅទីនេះឡើយ។ ក្លិនឈ្ងុយ និងរសជាតិប្រៃនេះកាន់តែល្បីឈ្មោះ នៅពេលដែលប្រជាជនឃុំ Tam Thanh នៅតែបន្យល់ទុករបៀបធ្វើទឹកត្រីដោយដៃតាមបែបប្រពៃណី។ អាស្រ័យលើរបរធ្វើទឹកត្រី គ្រួសារជាច្រើននៅឃុំបានឈានឡើងរួចផុតពីភាពក្រីក្រ ហើយមានប្រភពប្រាក់ចំណូលស្ថិរភាព។ ក្រៅពីនេះ របរធ្វើទឹកត្រីក៏បានបង្កើតការងារធ្វើជូនពលករជាច្រើនក្នុងឃុំផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ភាសាវៀតណាមនៅក្នុងលេនដ្ឋាននៅ Odessa (អ៊ុយក្រែន)
ថ្នាក់ភាសាវៀតណាមនៅ Östergötland៖ បញ្ជូនអត្តសញ្ញាណវៀតណាមនៅប្រទេសស៊ុយអែត
វៀតណាម-អាហ្វ្រិកខាងត្បូងពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត
វៀតណាមអះអាង​ពី​ការ​សន្យា​ខ្ពស់បំផុតចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន​
លើកកំពស់សមត្ថភាពទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន