Trending now

សកម្មភាពប្រកបដោយអត្ថន័យរបស់ក្រុមទ័ពជាងវៀតណាមក្នុងឱកាស «ខែធ្វើសកម្មភាពដើម្បីនារី»

10:56 | 31/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងចំណោមសកម្មភាពក្នុងឱកាស “ខែធ្វើសកម្មភាពដើម្បីនារី” របស់អង្គការសហប្រជាជាតិ ក្រុមទ័ពជាងវៀតណាមដែលចូលរួមបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) បានសហការជាមួយកងវរសេនាតូចទ័ពជើងគោកប៉ាគីស្ថាន ទៅពិនិត្យ និងផ្ដល់ថ្នាំជូនប្រជាជននៅតំបន់ Goli និង Abyei។

វៀតណាមបញ្ជូននាយទាហាន ៣នាក់បន្ថែមទៀតទៅចូល​រួម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei និងស៊ូដង់ខាងត្បូង វៀតណាមបញ្ជូននាយទាហាន ៣នាក់បន្ថែមទៀតទៅចូល​រួម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei និងស៊ូដង់ខាងត្បូង
ក្រុមទ័ពជាងលេខ២របស់វៀតណាម ចាប់ផ្តើមសកម្មភាពជួយឧបត្ថម្ភកុមារនៅ Abyei ក្រុមទ័ពជាងលេខ២របស់វៀតណាម ចាប់ផ្តើមសកម្មភាពជួយឧបត្ថម្ភកុមារនៅ Abyei
កងទ័ពវៀតណាមព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននៅតំបន់ Abyei
កងទ័ពវៀតណាមព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននៅតំបន់ Abyei

កម្មវិធីនេះបានទាក់ទាញប្រជាជននៅមូលដ្ឋានជាង ២០០ នាក់ ដែលភាគច្រើនជាជនចាស់ជរា ស្ត្រី និងកុមារ។ គ្រូពេទ្យបានផ្ដល់យោបល់អំពីការបញ្ចៀសជំងឺ និងថែរក្សាសុខភាព អនាម័យបរិស្ថាន និងប្រភពទឹក ដើម្បីជៀសវាងជំងឺ។ ក្នុងឱកាសនេះ ស្រ្តី ៨៦ នាក់ កុមារ ៦៥ នាក់ និងបុរសចំនួន ៧៤ នាក់ ត្រូវបានពិនិត្យ។ ការពិនិត្យបានជួបប្រទះការលំបាកជាច្រើន ដោយសារភាពខុសគ្នានៃភាសា នៅពេលដែលមនុស្សភាគច្រើននិយាយភាសាអារ៉ាប់។

កម្មវិធីលើកនេះត្រូវបានរៀបចំដោយជោគជ័យ រួមចំណែកបញ្ជាក់ពីកិច្ចសហការប្រកបដោយប្រសិទ្ធភាពរបស់កងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei ជាមួយអង្គភាពដែលឈរជើងក្នុងស្ថានបេសកកម្ម UNISFA។ នេះជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្កើតឱកាសសម្រាប់ប្រជាជននៅមូលដ្ឋានទទួលបានសេវាកម្មសុខភាពជាមូលដ្ឋាន ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុខភាពក្នុងសហគមន៍ ពីនោះ កសាងសាមគ្គីភាពរវាងប្រជាជនមូលដ្ឋាន និងស្ថានបេសកកម្ម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស