Trending now

កិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំ ដើម្បីពិភាក្សាអំពីបញ្ហាគាំពារពលរដ្ឋវៀតណាមនៅតំបន់ជម្លោះ

09:13 | 25/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៣ ខែតុលា នៅទីក្រុងហាណូយ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំការគាំពារប្រជាពលរដ្ឋនៃក្រសួងការបរទេស បានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំ ដើម្បីពិភាក្សាអំពីបញ្ហាគាំពារពលរដ្ឋវៀតណាមនៅតំបន់ជម្លោះក្នុងស្ថានភាពតានតឹងដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។

លោក វង សូត អនុប្រធានទី២ រដ្ឋសភាអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nguyen Huy Tang លោក វង សូត អនុប្រធានទី២ រដ្ឋសភាអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nguyen Huy Tang
ក្រសួងនគរបាលវៀតណាមនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជាផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងការចេញចូលឆ្លងដែន ក្រសួងនគរបាលវៀតណាមនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជាផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងការចេញចូលឆ្លងដែន
ទិដ្ឋភាពនៃកិច្ចប្រជុំ
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ស្ថាប័នតំណាងការទូតវៀតណាមនៅអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប និងរដ្ឋប៉ាឡេស្ទីនបានរាយការណ៍អំពីស្ថានភាពនៅក្នុងតំបន់ដែលទទួលបន្ទុក ដើម្បីវាយតម្លៃ ព្យាករណ៍ និងកសាងផែនការគាំពារប្រជាពលរដ្ឋនាពេលខាងមុខ។ លោក Ha Kim Ngoc បានអះអាងថា ការធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋវៀតណាមនៅតំបន់ជម្លោះ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។

ដើម្បីអនុវត្តការគាំពារប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ការងារវាយតម្លៃ ការព្យាករណ៍ស្ថានភាព និងការត្រៀមរៀបចំផែនការគាំពារប្រជាពលរដ្ឋយ៉ាងសកម្ម មានសារៈសំខាន់។ ក្រសួងការបរទេសបន្តដឹកនាំស្ថាប័នតំណាងការទូតវៀតណាមនៅអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប និងរដ្ឋប៉ាឡេស្ទីន តាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងតំបន់ជម្លោះ និងពិនិត្យជាបន្ទាន់នូវព័ត៌មានអំពីពលរដ្ឋវៀតណាមនៅប្រទេសសាមី សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី និងវៀតណាម ដើម្បីគាំពារប្រជាពលរដ្ឋ និងធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាមក្នុងតំបន់ជម្លោះក្នុងករណីចាំបាច់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung