នៅថ្ងៃទី២៣ ខែតុលា នៅទីក្រុងហាណូយ នាយកដ្ឋានគ្រប់គ្រងការចេញចូលឆ្លងដែន ក្រសួងនគរបាលវៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើវិស័យគ្រប់គ្រងការចេញចូលឆ្លងដែន។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃកិច្ចប្រជុំ |
ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Pham Dang Khoa ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញចូលឆ្លងដែន បានសង្កត់ធ្ងន់ថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សង្គម ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទទាក់ទងនឹងការចេញចូលឆ្លងដែន។ ភាគីទាំងពីរខិតខំសហការគ្នាជាប្រចាំ ផ្លាស់ប្តូរស្ថានភាព និងព័ត៌មានទាន់ពេលវេលាដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មទាក់ទងនឹងការចេញចូលឆ្លងដែនខុសច្បាប់ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរចេញចូលឆ្លងដែន ជំរុញការវិនិយោគ ពាណិជ្ជកម្ម សកម្មភាពទេសចរណ៍ ... សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម វៀតណាម-កម្ពុជា...
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សាខ្លឹមសារចំនួន ៤ រួមមាន៖ រចនាសម្ព័ន្ធថ្មីរបស់នាយកដ្ឋានគ្រប់គ្រងការចេញចូលឆ្លងដែន គោលនយោបាយ និងបទប្បញ្ញត្តិថ្មីក្នុងវិស័យគ្រប់គ្រងការចេញចូលឆ្លងដែន ស្ថានភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលចេញចូល និងរស់នៅក្នុងទឹកដីនៃភាគីទាំងពីរ ស្ថានភាពចេញចូលឆ្លងដែនខុសច្បាប់ និងការធ្វើចំណាកស្រុកខុសច្បាប់ កិច្ចសហប្រតិបត្តិការក្នុងការទទួលពលរដ្ឋត្រឡប់មកវិញ និងការសម្របសម្រួលក្នុងការបណ្តុះបណ្តាល ផ្លាស់ប្តូរ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ។
គណៈប្រតិភូទាំងពីរបានផ្តោតលើការពិភាក្សា និងវាយតម្លៃស្ថានភាព និងលទ្ធផលនៃការសម្របសម្រួលនាពេលថ្មីៗនេះ ព្រមទាំងស្វែងរកដំណោះស្រាយ ដើម្បីពុះពារការលំបាក និងបង្កើនប្រសិទ្ធភាពការងារ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ នឹងបន្តសម្របសម្រួល បង្កើនការត្រួតពិនិត្យ បង្ក្រាបគ្រឹះស្ថាន ក្រុមហ៊ុន កាស៊ីណូ បណ្តាគ្រឹះស្ថានជ្រើសរើសពលករខុសច្បាស់ ដើម្បីកាត់បន្ថយការចេញចូលឆ្លងដែនខុសច្បាប់ ជាពិសេសស្ថានភាពជួញដូរមនុស្ស៕

មតិពីមិត្តអ្នកអាន