Trending now

រដ្ឋាភិបាលវៀតណាម​​ ពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនិង​ទិន្នន័យឌីជីថលរបស់ទីក្រុង Da Nang ដើម្បីធ្វើ​ជាមូលដ្ឋានគ្រឹះ​សម្រាប់ទីក្រុងឆ្លាតវៃ

10:31 | 06/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

នៅខែមករាឆ្នាំ ២០១៩ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។ តាមនោះ គោលដៅដល់ឆ្នាំ ២០៣០ គឺកសាងទីក្រុង Da Nang ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏ធំមួយរបស់វៀតណាម និងនៅតំបន់អាស៊ីអាគ្នេយ៍។

ទីក្រុង Da Nang (វៀតណាម) តែងតែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាន និងដៃគូនានាក្នុងប្រទេសឡាវ និងកម្ពុជា ទីក្រុង Da Nang (វៀតណាម) តែងតែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាន និងដៃគូនានាក្នុងប្រទេសឡាវ និងកម្ពុជា
រដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍កំពង់ផែ Da Nang ប្រកបដោយភាពបៃតង ឆ្លាតវៃ រដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍កំពង់ផែ Da Nang ប្រកបដោយភាពបៃតង ឆ្លាតវៃ
មជ្ឈមណ្ឌល IOC បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុង Da Nang ក្នុងការផ្លាស់ប្តូរឌីជីថល និងកសាងទីក្រុងឆ្លាតវៃ។
មជ្ឈមណ្ឌល IOC បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុង Da Nang ក្នុងការផ្លាស់ប្តូរឌីជីថល និងកសាងទីក្រុងឆ្លាតវៃ។

គោលដៅរហូតដល់ឆ្នាំ ២០៤៥ ទីក្រុង Da Nang នឹងក្លាយទៅជាទីក្រុងធំ អេកូឡូស៊ី និងឆ្លាតវៃ ដែលជាមជ្ឈមណ្ឌលចាប់ផ្ដើមអាជីព ច្នៃប្រឌិត និងទីក្រុងសមុទ្រគួរឲ្យរស់នៅថ្នាក់តំបន់អាស៊ី ។ ដើម្បីអនុវត្តន៍គោលដៅនេះ ទីក្រុងបានចេញផ្សាយគោលការណ៍ទាន់ពេលវេលានិងឥតងាករេ ដើម្បីផ្លាស់ប្តូរឌីជីថល កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បម្រើការអនុវត្តទីក្រុងឆ្លាតវៃ។

បន្ទាប់ពីការអនុវត្តអស់រយៈពេលជាងមួយឆ្នាំ រហូតមកដល់ពេលនេះ សហគ្រាស អង្គភាពអាជីវកម្ម ក្រុមគ្រួសារ និងបុគ្គលដែលធ្វើអាជីវកម្មនៅទីក្រុង Da Nang ភាគច្រើនបានប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិកជំនួសឲ្យវិក័យប័ត្រប្រពៃណីវិញ។ ជំហាននេះបានជួយសម្រួលដល់ប្រជាជន សហគ្រាសឲ្យមានតម្លាភាពព័ត៌មាននិងធ្វើទំនើបកម្មការគ្រប់គ្រងពន្ធ។ លោក Nguyen Huu Hoang គ្រួសារអាជីវកម្មនៅស្រុក Hai Chau បានឲ្យដឹងថា៖ “ចាប់តាំងពីផ្នែកពន្ធបានផ្លាស់ប្តូរទៅប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិកជំនួសឱ្យវិក័យប័ត្រក្រដាស យើងឃើញថាវាងាយស្រួល រហ័ស និងសន្សំសំចៃពេលវេលាណាស់។ គ្រួសារអាជីវកម្មមិនចាំបាច់ទៅកាន់ភ្នាក់ងារពន្ធដារដើម្បីទិញវិក័យប័ត្រនោះទេ។ ឥឡូវនេះ អាចម្ចាស់ការចេញវិក័យប័ត្រអេឡិចត្រូនិកនៅពេលណាក៏បានដែរ”។

ជោគជ័យគួរឲ្យកត់សម្គាល់របស់ទីក្រុង Da Nang ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនាពេលកន្លងទៅ គឺការចូលរួមរបស់អាជ្ញាធរ ស្ថាប័ន អង្គភាពគ្រប់ជាន់ថ្នាក់ និងការឆ្លើយតបយ៉ាងសកម្មពីប្រជាជននិងសហគ្រាស។។ កម្មវិធីនិងឧបករណ៍ជាច្រើនត្រូវបានទីក្រុងអនុវត្តន៍ ធ្វើបច្ចុប្បន្នភាព ជួយសម្រួលដល់ប្រជាជននិងអាជីវកម្មអាចចូលប្រើប្រាស់យ៉ាងងាយស្រួល។ ចាប់តាំងពីពេលនោះមក បង្កើនអន្តរកម្មរវាងរអាជ្ញាធរនិងប្រជាជន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារកែទម្រង់រដ្ឋបាល បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម រួមដំណើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

សញ្ញាសម្គាល់ដ៏សំខាន់មួយរបស់ទីក្រុង Da Nang ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនិងកសាងទីក្រុងឆ្លាតវៃគឺដាក់ឲ្យដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យ និងប្រតិបត្តិការឆ្លាតវៃ (IOC)។ លោក Nguyen Van Quoc នាយកមជ្ឈមណ្ឌលព័ត៌មាន និងឃ្លាំមើលប្រតិបត្តិឆ្លាតវៃទីក្រុង Da Nang បានឲ្យដឹងថា៖ “IOC បានចែករំលែកទិន្នន័យដល់ប្រជាជន និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា ដើម្បីមានព័ត៌មានក្នុងករណីបន្ទាន់ ដូចជានៅពេលមានគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះទឹកជំនន់ ស្ថានភាពជាប់គាំងរថយន្ត និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង។ តាមនោះ ប្រជាជន និងភ្ញៀវទេសចរនឹងមានវិធានការឆ្លើយតបបានទាន់ពេលវេលា”។

មជ្ឈមណ្ឌល IOC គឺជាទីតាំងសម្រាប់ការប្រមូលព័ត៌មាន និងទិន្នន័យ។
មជ្ឈមណ្ឌល IOC គឺជាទីតាំងសម្រាប់ការប្រមូលព័ត៌មាន និងទិន្នន័យ។

មជ្ឈមណ្ឌល IOC បានដំណើរការដោយផ្អែកលើទិន្នន័យ បូកសរុបប្រភពព័ត៌មាន និងទិន្នន័យទាំងអស់របស់ទីក្រុងលើគ្រប់វិស័យ ដើម្បីត្រួតពិនិត្យ វិភាគ បង្ហាញ និងគាំទ្រដល់ការសម្រេចចិត្តនិងទិសដៅប្រតិបត្តិ។ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានអះអាងថា ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌល IOC បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំទីក្រុង ក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថល និងកសាងទីក្រុងឆ្លាតវៃ។ នេះគឺជាបុព្វបទ និងកម្លាំងចលករសម្រាប់ទីក្រុង Da Nang បន្តអនុវត្តដំណោះស្រាយគ្រប់ជ្រុងជ្រោយក្នុងការកសាងរដ្ឋាភិបាលឌីជីថល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៖ “ទីក្រុង Da Nang អនុវត្តគំរូអាជ្ញាធរទីក្រុង ក្នុងនោះផ្តោតសំខាន់លើការត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់ខ្លួន។ ដូច្នេះ ទីក្រុង Da Nang បានកំណត់ថា ចាំបាច់ត្រូវមានមជ្ឈមណ្ឌលត្រួតពិនិត្យ ប្រតិបត្តិ និងកំណត់ភារកិច្ចអនុវត្តចាប់ពីឆ្នាំ ២០២០។ ទីក្រុងបានកំណត់ថានៅតែមានការងារជាច្រើនត្រូវការខិតខំតប្រឹងប្រែង ដើម្បីអាចផ្លាស់ប្តូរជាជំហានៗនៅក្នុងដំណើរកសាងទីក្រុងឆ្លាតវៃរបស់ទីក្រុង Da Nang និងពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថល”។

ដោយមានវិធីសាស្ត្រល្អៗក្នុងការផ្លាស់ប្តូរឌីជីថលនាពេលកន្លងទៅ ទីក្រុង Da Nang ត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ដោយស្ថាប័ន និងអង្គការជាច្រើនក្នុងស្រុក និងអន្តរជាតិ។ ជាពិសេស ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាគឺឆ្នាំ ២០២០ ២០២១ និង២០២២ ទីក្រុង Da Nang ត្រូវបានសមាគមកម្មវិធី និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ប្រគល់ជូនរង្វាន់ទីក្រុងឆ្លាតវៃ ពានរង្វាន់ដ៏មានកិត្តិយស និងតែមួយគត់សម្រាប់ទីក្រុង; ជាប់ចំណាត់ថ្នាក់ទី ១ នៃសន្ទស្សន៍ផ្លាស់ប្តូរឌីជីថលថ្នាក់ខេត្ត និងនាំមុខគេលើសសរស្តម្ភទាំង ៣ គឺរដ្ឋបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ នេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងដំណើរការកសាងទីក្រុង Da Nang ក្លាយជាទីក្រុងគួរឱ្យរស់នៅដើម្បីឈានដល់កម្រិតតំបន់អាស៊ី៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ