Trending now

សមាគមខ្មែរ-វៀតណាម៖ ទីបង្អែកសម្រាប់ការអភិវឌ្ឍនៃសហគមន៍ជនដើមកំណើត វៀតណាមនៅកម្ពុជា

09:42 | 30/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ២៨ សីហា នៅរាជធានីភ្នំពេញ សមាគមខ្មែរ-វៀតណាម បាន ប្រារព្ធខួបលើកទី ២០ ទិវាបង្កើត (ឆ្នាំ២០០៣ - ឆ្នាំ២០២៣) ដែលគូសសញ្ញានូវការ អភិវឌ្ឍរបស់សហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជា។

សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា
សមាគមខ្មែរ - វៀតណាមបង្កើនការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបង្កើនការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា
សមាគមខ្មែរ-វៀតណាម៖ ទីបង្អែកសម្រាប់ការអភិវឌ្ឍនៃសហគមន៍ជនដើមកំណើត វៀតណាមនៅកម្ពុជា
សមាគមខ្មែរ-វៀតណាម៖ ទីបង្អែកសម្រាប់ការអភិវឌ្ឍនៃសហគមន៍ជនដើមកំណើត វៀតណាមនៅកម្ពុជា។រូបថត៖TTXVN

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានស្នើឲ្យសមាគមបន្តពង្រឹងអង្គភាព កសាងសហគមន៍ ឲ្យកាន់តែរីកចម្រើន រួមចំណែកយ៉ាងសកម្មដល់ជីវភាពសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ព្រមទាំងឆ្ពោះទៅរកការកសាងមាតុប្រទេស។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនង និង ការសម្របសម្រួលជាមួយកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកម្ពុជា ដើម្បីជួយគាំទ្រដល់ ការងារដោះស្រាយស្ថានភាពផ្លូវច្បាប់ ការផ្លាស់ប្តូរអាជីព និងរក្សាលំនឹងជីវភាព ដើម្បីជួយប្រជាជនឈានឡើងក្នុងជីវភាព និងធ្វើសមាហរណកម្មក្នុងសង្គមនៃប្រទេស សាម៉ី។ លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា៖

“ខ្ញុំមានបំណងថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ កម្ពុជាគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តយកចិត្ត ទុកដាក់ ជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យប្រជាជនដើមកំណើត វៀតណាមកាន់តែនឹងនរចិត្តក្នុងជីវភាព។ តាមនោះ រួមចំណែកយ៉ាងសកម្មក្នុងការ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកពូនជ្រុំទំនាក់ទំនង “ភាពជាអ្នក ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង រវាងវៀតណាមនិងកម្ពុជា”។

ចំណែកឯភាគីកម្ពុជាវិញ សម្ដេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជន កម្ពុជា ប្រធានគណៈកម្មាធិការចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់ចំពោះ សកម្មភាពជួយឧបត្ថម្ភដល់សហគមន៍ របស់សមាគមខ្មែរ-វៀតណាមនាពេលកន្លងមក ក៏ដូចជាការដែលអង្គការនេះជានិច្ចកាលគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR