Trending now

វៀតណាម៖ ក្នុង​រយៈ​ពេល​៨ខែ មានអតិរេកពាណិជ្ជកម្មជិត ២០,២ពាន់លានដុល្លារអាមេរិក​

09:35 | 30/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

យោងតាមទិន្នន័យដែលការិយាល័យស្ថិតិទូទៅបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៩ ខែសីហានេះ ក្នុងខែសីហា ទំហំនៃការនាំចូលនិងនាំចេញសរុបរបស់វៀតណាមទទួលបានជិត ៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ៦,៧% បើប្រៀបធៀបនឹងខែមុន។

វៀតណាម៖ ដើមទុនវិនិយោគបរទេសចូលក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក វៀតណាម៖ ដើមទុនវិនិយោគបរទេសចូលក្នុងរយៈពេល ៨ខែ បន្តសន្ទុះកើនឡើង ដោយសម្រេចបានជិត ១៨,១៥ពាន់លានដុល្លារអាមេរិក
វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ ២០២៣ វៀតណាមបាន​ទាក់ទាញ FDI ជាង ១៦ពាន់លានដុល្លារអាមេរិក​ក្នុង​រយៈ​ពេល​៧ខែដើមឆ្នាំ​ ២០២៣
វៀតណាម៖ ក្នុង​រយៈ​ពេល​៨ខែ មានអតិរេកពាណិជ្ជកម្មជិត ២០,២ពាន់លានដុល្លារអាមេរិក​
វៀតណាម៖ ក្នុង​រយៈ​ពេល​៨ខែ មានអតិរេកពាណិជ្ជកម្មជិត ២០,២ពាន់លានដុល្លារអាមេរិក​

ជាទូទៅក្នុងរយៈពេល ៨ ខែកន្លងទៅ ប្រាក់ចំណូលនៃការនាំចូលនិងនាំចេញសរុបសម្រេចបានជាង ៤៣៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមតុល្យពាណិជ្ជកម្មទំនិញត្រូវបានប៉ាន់ប្រមាណថាមានអតិរេកពាណិជ្ជកម្មជិត២០,២ពាន់លានដុល្លារ។

ក្នុងរយៈពេល ៨ ខែ មានទំនិញចំនួន ៣០ មុខដែលទទួលតម្លៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លារ និងមុខទំនិញចំនួន៥ ដែលបាននាំចេញជាង ១០ ពាន់លានដុល្លារ។ ទាក់ទងនឹងរចនាសម្ព័ន្ធនៃក្រុមទំនិញនាំចេញ ក្រុមទំនិញឥន្ធនៈនិងរ៉ែត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ២,៨ ពាន់លានដុល្លារអាមេរិក។ ក្រុមផលិតផលឧស្សាហកម្មកែច្នៃប៉ាន់ប្រមាណបានជាង ២០១,៣ ពាន់លានដុល្លារ។ និងក្រុមផលិតផលកសិកម្មនិងរុក្ខាប្រមាញ់ត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ១៧,៩ ពាន់លានដុល្លារអាមេរិក។

ទាក់ទងនឹងទីផ្សារនាំចេញ និងនាំចូលទំនិញក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ សហរដ្ឋអាមេរិកគឺជាប្រទេសនាំចូលធំបំផុតរបស់វៀតណាមជាមួយនឹងទំហំទឹកប្រាក់ប៉ាន់ស្មានចំនួន ៦២,៣ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសចិន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម
ការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់អ្នកជំងឺ HIV/AIDS