Trending now

វៀតណាម៖ បើកសម័យប្រជុំលើកទី ២៤ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ

09:37 | 17/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងពើពុករលួយ និងភាពអវិជ្ជមាន បានបើកសម័យប្រជុំលើកទី ២៤ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។

អគ្គលេខាបក្ស Nguyen Phu Trong ពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធវីដេអូ អគ្គលេខាបក្ស Nguyen Phu Trong ពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធវីដេអូ
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ
វៀតណាម៖ បើកសម័យប្រជុំលើកទី ២៤ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ
វៀតណាម៖ បើកសម័យប្រជុំលើកទី ២៤ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិការដឹកនាំបានវាយតម្លៃថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ និងចាប់ពីដើមអាណត្តិនៃមហាសន្និបាតបក្សលើកទី១៣ (ឆ្នាំ២០២១) រហូតមកដល់បច្ចុប្បន្ន ការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន បន្តទទួលបានការដឹកនាំយ៉ាងខ្លាំងក្លា ប្រកបដោយសមកាលកម្ម សម្រេចបានលទ្ធផលទូលំទូលាយជាច្រើន ទាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន ហើយទទួលបានការជឿទុកចិត្ត ការស្រុះចិត្តគំនិតរបស់បក្ខជន កម្មាភិបាលនិងប្រជាជន ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់និងការកោតសរសើរពីអង្គការអន្តរជាតិជាច្រើនទៀត។

ស្តីអំពីភារកិច្ចក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ និងនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំបានសង្កត់ធ្ងន់ថា៖ “នាពេលអនាគតដ៏ខ្លី តាមការព្យាករណ៍ ស្ថានភាពនៅតែជួបការលំបាក។ ដូច្នេះ តម្រូវការត្រូវដាក់ចេញ គឺប្រតិបត្តិការទាន់ពេលវេលាថែមទៀត កាន់តែច្បាស់ កាន់តែស៊ីចង្វាក់ កាន់តែមានភាពម៉ឺងម៉ាត់ ហើយមិនត្រូវស្ថិតក្រោមសម្ពាធណាមួយឡើយ។ ពោលគឺ ត្រូវកសាងឲ្យបានគោលនយោបាយ និងយន្តការឲ្យកាន់តែជាក់ស្តែង។ ចំណុចមួយទៀតគឺត្រូវតែមានការសម្របសម្រួល និងចុះសម្រុងគ្នាបន្ថែមទៀតរវាងស្ថាប័នដែលមានមុខងារបំពេញការងារបង្ការ និងប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន។ កន្លងមកធ្វើបានល្អរួចហើយ នាពេលខាងមុខ ត្រូវតែធ្វើឲ្យកាន់តែប្រសើរជាងទៀត។ ដូច្នេះត្រូវកសាងស្ថាប័ន យន្តការ និងគោលនយោបាយ ដើម្បីទប់ស្កាត់អំពើពុករលួយនិងភាពអវិជ្ជមានឲ្យបានឆាប់ៗ និងពីចម្ងាយ”។

គណៈកម្មាធិការដឹកនាំក៏បានស្នើឱ្យលើកតម្កើងថែមទៀតនូវតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម អង្គការសមាជិក សារព័ត៌មាន និងប្រជាជនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការងារបង្ការប្រឆាំងអំពើពុករលួយក្នុងមូលដ្ឋាន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR