Trending now

បើកពិធីបុណ្យយិនស៊ិន Ngoc Linh នៅ Nam Tra My (វៀតណាម)

08:38 | 03/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

មហោស្រពនេះមានគោលបំណងណែនាំ និងផ្សព្វផ្សាយយិនស៊ិន Ngoc Linh ឱសថដទៃទៀត និងសក្តានុពលទេសចរណ៍នៅក្នុងស្រុកទៅកាន់ប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ។

វៀតណាម៖ ជនរួមជាតិ San Diu នៅឃុំ Ngoc Thanh រួចផុតពីភាពក្រីក្របន្តិចម្តងៗ វៀតណាម៖ ជនរួមជាតិ San Diu នៅឃុំ Ngoc Thanh រួចផុតពីភាពក្រីក្របន្តិចម្តងៗ
ខេត្ត Quang Nam (វៀតណាម)៖ ពិព័រណ៍ ខេត្ត Quang Nam (វៀតណាម)៖ ពិព័រណ៍ "យុវវ័យជាមួយកោះសមុទ្រស្រុកកំណើត"
បើកពិធីបុណ្យយិនស៊ិន Ngoc Linh នៅ Nam Tra My (វៀតណាម)
បើកពិធីបុណ្យយិនស៊ិន Ngoc Linh នៅ Nam Tra My (វៀតណាម)

នាយប់ថ្ងៃទី ០១ ខែសីហា នៅស្រុក Nam Tra My ខេត្ត Quang Nam បានប្រព្រឹត្តទៅកម្មវិធីបើកមហោស្រពយិនស៊ិន Ngoc Linh លើកទី ៥ និងខួបលើកទី ២០ នៃការបង្កើតស្រុកឡើងវិញ (១ សីហា ២០០៣-១ សីហា ២០២៣)។ មហោស្រពនេះមានគោលបំណងណែនាំ និងផ្សព្វផ្សាយយិនស៊ិន Ngoc Linh ឱសថដទៃទៀត និងសក្តានុពលទេសចរណ៍នៅក្នុងស្រុកទៅកាន់ប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ។

Nam Tra My គឺជាស្រុកព្រៃភ្នំមួយក្នុងចំណោមស្រុកព្រៃភ្នំទាំង ៦ នៃខេត្ត Quang Nam ដែលចាត់ទុកថាជារដ្ឋធានីយិនស៊ិន Ngoc Linh - យិនស៊ិនវៀតណាម។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ស្រុកបានពង្រីកសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ជំរុញការអភិវឌ្ឍដំណាំនៅតំបន់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ស្រុកផ្តោតលើការ អភិរក្សធនធានហ្សែនដ៏កម្រ និងបង្កើតជាតំបន់សម្រាប់ដាំរុក្ខជាតិឱសថ និង យិនស៊ិន Ngoc Linh តាមមាត្រដ្ឋានប្រមូលផ្តុំ។ តំបន់យិនស៊ិន Ngoc Linh ត្រូវបានដាំដុះលើផ្ទៃដីប្រមាណ ១៥.០០០ ហិកតា ក្នុងឃុំ ៧/១០ នៃស្រុក ដោយមានការចូលរួមដាំដុះរបស់គ្រួសារជាង ១.២៥០ គ្រួ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Viet Cuong លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Quang Nam បានស្នើថា នាពេលខាងមុខ Nam Tra My គួរបន្តយកចិត្តទុកដាក់វិនិយោគអភិវឌ្ឍន៍តំបន់យិនស៊ិន Ngoc Linh៖ “ស្រុកត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអភិវឌ្ឍន៍យិនស៊ិនវៀត ណាមរហូតដល់ឆ្នាំ ២០៣០ ដោយតម្រង់ទិសដល់ឆ្នាំ ២០៤៥ តភ្ជាប់ជាមួយកម្មវិធីគោលដៅជាតិ។ ទន្ទឹមនឹងនោះ ជំរុញការវិនិយោគ ដោយអំពាវនាវ និងលើកទឹកចិត្តអាជីវកម្មផ្សារភ្ជាប់ជាមួយប្រជាជនក្នុងការអភិវឌ្ឍតំបន់វត្ថុធាតុដើម និងកែច្នៃផលិតផល; អភិវឌ្ឍន៍សហករណ៍ និងក្រុមសហករណ៍ក្នុងវិស័យកសិកម្ម កែច្នៃ និងប្រើប្រាស់ផលិតផលយិនស៊ិន Ngoc Linh។ យើងប្តេជ្ញាកសាងស្រុក Nam Tra My ឱ្យក្លាយជា "រដ្ឋធានីយិនស៊ិន Ngoc Linh" ដែលជាមជ្ឈមណ្ឌលពូជឱសថដ៏កម្រ និងមានតម្លៃរបស់ប្រទេសជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា