Ngoc Thanh គឺជាឃុំភ្នំតែមួយគត់នៃទីក្រុង Phuc Yen (ខេត្ដ Vinh Phuc ភាគខាងជើងវៀតណាម) មានរូបសណ្ឋានជាភ្នំដែលលាតសន្ធឹងពីភាគអាគ្នេយ៍ ជាប់ស្រុក Soc Son (ទីក្រុងហាណូយ) ទៅខាងជើង ជាប់នឹងទីក្រុង Pho Yen (ខេត្ដ Thai Nguyen)។
![]() |
![]() |
![]() |
ជនជាតិ San Diu នៅភូមិ Lap Dinh ឃុំ Ngoc Thanh (ទីក្រុង Phuc Yen) ទទួលអំណរបុណ្ |
ឃុំ Ngoc Thanh មានផ្ទៃដីជិត ៨.០០០ ហិកតា ដោយមានប្រជាជនជាង ១៣.០០០ នាក់ ក្នុងនោះ ជនជាតិ San Diu មានប្រមាណ ៣៨% នៃចំនួនប្រជាជនសរុប។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅឃុំ Ngoc Thanh មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ហើយសហគមន៍ជនជាតិ San Diu ក៏មានការអភិវឌ្ឍថ្មីផងដែរ។
ដោយមានទីតាំងភូមិសាស្រ្តអំណោយផល ទេសភាពធម្មជាតិដ៏ស្រស់ស្អាត តំបន់ទេសចរណ៍ Dai Lai ដ៏ល្បីល្បាញ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ឃុំ Ngoc Thanh ទាក់ទាញអាជីវកម្មមកបណ្តាក់ទុន អភិវឌ្ឍសេវាកម្មទេសចរណ៍ ធ្វើអាជីវកម្ម ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិ។
បច្ចុប្បន្ននេះមានអាជីវកម្មជាច្រើនបានចូលមកបណ្តាក់ទុន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន បង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងឃុំ។ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ឃុំត្រូវបានផ្លាស់ប្តូរពី ៦០% ជាចំណូលពីការអភិវឌ្ឍកសិកម្មនិងព្រៃឈើ ទៅជា ៦០% ជាចំណូលពីការអភិវឌ្ឍពាណិជ្ជកម្មនិងសេវាកម្ម។ សហគមន៍ជនជាតិ San Diu ភាគច្រើនរស់នៅក្នុងគ្រប់ភូមិក្នុងឃុំ ដោយរស់នៅជុំជាមួយជនជាតិផ្សេងទៀត។ ជនរួមជាតិ San Diu នៅទីនេះមានភាសាដោយឡែក ប៉ុន្តែមិនចេះសរសេរភាសាដោយឡែករបស់ពួកគេ។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រជាជននៅទីនេះ ជាពិសេសជនជាតិភាគតិច អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានកសាងទម្រង់ និងគម្រោងអភិវឌ្ឍន៍ផលិតកម្មដូចជា៖ ដាំដើមបន្លែគ្មានជាតិគីមី បន្លែសរីរាង្គ និងពូជស្រូវថ្មី... នៅភូមិទាំងអស់។ ជាងនេះទៅទៀត នៅក្នុងឃុំក៏បានបង្កើនការដាំដើមឈើហូបផ្លែ និងឈើប្រណិតជាច្រើនប្រភេទដែលនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់ចិញ្ចឹមសត្វ ក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ក្រុមគ្រួសារ និងបុគ្គលដែរ។
លោក Do Van Chinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ngoc Thanh ជាជនជាតិ San Diu ឲ្យដឹងថា៖ “នាពេលខាងមុខ អាជ្ញាធរឃុំបន្តផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមភូមិដែលនៅតែជួបការលំបាក។ ជាពិសេសនៅតំបន់មានជនជាតិ San Diu រស់នៅ បង្កើតការងារដល់ជនជាតិភាគតិច និងខិតខំឲ្យគ្មានគ្រួសារក្រីក្រ។ លើសពីនេះ ឃុំក៏បានលើកទឹកចិត្តជនរួមជាតិ San Diu បង្រៀន ថែរក្សា និងផ្សព្វផ្សាយភាសា និងអក្សរដោយឡែករបស់ពួកគេ ហើយទន្ទឹមនឹងនោះ លុបបំបាត់ទំនៀមទំលាប់ចាស់កំរិលដែលមិនសមរម្យនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសព្វថ្ងៃនេះឡើយ”៕
មតិពីមិត្តអ្នកអាន