Trending now

រចនាសម្ព័ន្ធនៃផ្ទះប្រពៃណីរបស់ជនជាតិ Nung នៅឃុំ Nan San

08:57 | 06/12/2022 ឌីណា

ថ្ងៃ​ដែលជនជាតិ Nung នៅ Nan San ចាប់ផ្តើម​​ស្នាក់​នៅ​ផ្ទះ​ថ្មីជា​ថ្ងៃ​សំខាន់។ ផ្ទះ​កសាង​រួច​ហើយ ទោះ​គ្រួសារ​ជាធូរធាឬអត់ ​ក៏​រៀប​ចំ​បាយ​ជុំ​គ្នា​ជូនពរ​ឲ្យ​បាន​សេចក្តីសុខ។

ភាពពិសេសនៃការជ្រលក់ក្រណាត់របស់ជនជាតិ Nung ភាពពិសេសនៃការជ្រលក់ក្រណាត់របស់ជនជាតិ Nung
របៀបធ្វើផ្ទះប្រពៃណីរបស់ជនជាតិ Nung របៀបធ្វើផ្ទះប្រពៃណីរបស់ជនជាតិ Nung

នៅស្រុក Si Ma Cai ខេត្ត Lao Cai ជនជាតិ Nung គឺជាជនជាតិមួយក្នុងចំណោមក្រុមជនជាតិដែលមានចំនួនប្រជាជនច្រើនជាងគេទីពីរ (ស្មើនឹងជិត ១៣% នៃចំនួនប្រជាជនស្រុកទាំងមូល) ដែលរស់នៅប្រមូលផ្តុំនៅក្នុងឃុំដូចជា៖ Nan San, Ban Me, ទីរួមស្រុក Si Ma Cai និង Quan Ho Than។ រួមជាមួយនឹងទំនៀមទម្លាប់ និងវប្បធម៌ប្រពៃណីជាច្រើន ជនជាតិ Nung នៅតែរក្សារចនាបទផ្ទះដែលមានជញ្ជាំងក្រាស់ធ្វើពីដី។ ផ្ទះរបស់ពួកគេមិនត្រឹមតែជាកន្លែងសម្រាប់រស់នៅប៉ុណ្ណោះទេ ថែមទាំងក្នុងផ្ទះនោះបង្កប់នូវទំនៀមទម្លាប់និងប្រពៃណីជាច្រើនផងដែរ។

រចនាសម្ព័ន្ធនៃផ្ទះប្រពៃណីរបស់ជនជាតិ Nung នៅឃុំ Nan San
ផ្ទះបុរាណធ្វើពីដីដែលមានជញ្ជាំងក្រាស់របស់ជនជាតិ Nung (រូបថត៖ TTXVN)

ធ្វើដំណើរពីមជ្ឈមណ្ឌលស្រុក Si Ma Cai ដល់ឃុំ Nan San មានចម្ងាយត្រឹមតែ ៣ គីឡូម៉ែត្រប៉ុណ្ណោះ។ មកដល់ទីនេះ ភ្ញៀវទេសចរណ៍មិនត្រឹមតែបានគយគន់ទេសភាពវាលស្រែកាំជណ្តើរដែលស្ថិតនៅក្នុងជ្រលងភ្នំដ៏ស្រស់ស្អាតដូចផ្ទាំងគំនូរដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឃើញសម្រស់ផ្ទះបុរាណដែលមានជញ្ជាំងក្រាស់ធ្វើពីដី មានអាយុកាលរាប់សិបឆ្នាំដែលជនជាតិ Nung និយមហៅថា ផ្ទះ trinh tuong។ ដើម្បីសាងសង់ឡើងផ្ទះបុរាណនេះ លោក Then Xuan Van មកពីភូមិ Doi 2 បានចែករំលែកថាថា៖ ពេលរៀបចំសាងសង់ផ្ទះថ្មីមួយខ្នង ប្រជាជនត្រូវជ្រើសរើសទីតាំងឲ្យសមស្របនឹងផលិតកម្ម និងជីវភាពរស់នៅ។ បន្ទាប់ពីជ្រើសរើសទីតាំងសមរម្យហើយ ម្ចាស់ផ្ទះក៏ចាប់ផ្តើមធ្វើពិធីមួយចំនួនមុននឹងសាងសង់ផ្ទះ។

“ទំនៀមទម្លាប់របស់ជនជាតិ Nung ដែលចង់សាងសង់ផ្ទះថ្មី ដំបូងបង្អស់ ពួគគេនឹងជ្រើសរើសទិសផ្ទះ អាយុសក្តិសមនឹងទិសណា ទ្វារនឹងបែរទៅទិសនោះ។ មុនបើកការសាងសង់ ត្រូវជ្រើសរើសថ្ងៃខែ និងថ្ងៃចាប់ផ្ដើមវាស់គ្រប់ជ្រុងៗ រួចចាប់ផ្ដើមយកឧបករណ៍សម្រាប់បុកជញ្ជាំង ហើយបានដាក់គ្រឿងដង្វាយជាមាន់មួយក្បាល សាច់មួយដុំមកថ្វាយម្ចាស់ទឹកម្ចាស់ដីប្រទានពរជ័យសិរីមង្គលសម្រាប់ផ្ទះថ្មីរបស់ខ្លួន។ ពាក្យបន់ស្រន់ភាសា Nung ថា ថ្ងៃនេះជាថ្ងៃល្អសម្រាប់បើកការសាងសង់ផ្ទះថ្មី ខ្ញុំត្រកូល Then សូមនិមន្តព្រះសង្ឃគ្រប់ទិសទី ជួយការពារ និងប្រទានពរជ័យដល់គេហដ្ឋានថ្មីរបស់ខ្ញុំ សូមឲ្យមានលុយកាក់ គ្មានជំងឺឈឺច្កាត់ ហើយសាងសង់ផ្ទះនេះមិនដួលរលំ”។

ក្រោយពេលម្ចាស់ផ្ទះ ឬគ្រូសែនហើយ មាន់នឹងត្រូវបោចរោម សម្អាត និងស្ងោរ។ ពេលមាន់ឆ្អិនហើយយកចេញសែនជាមួយបាយ ៣ ចាន ស្រា ៣ កែវ ក្រដាសនិងធូប។ បន្ទាប់ពីសែនរួចហើយ ម្ចាស់ផ្ទះនិងគ្រូសែននឹងបន្តមើលជើងមាន់។ ប្រសិនបើជើងមាន់ល្អ ទើបចាប់ផ្តើមដំណើរការ ប្រសិនបើជើងមាន់មិនល្អ ត្រូវតែពន្យារពេលមួយរយៈសិន។

ដើម្បីធ្វើជញ្ជាំងពីដី ជនជាតិ Nung ធ្វើឧបករណ៍មួយមានបន្ទះឈើចំនួនបួន ដែល បន្ទះពីរមានប្រវែងប្រហែលពីរម៉ែត្រកន្លះ បន្ទះពីរខ្លីប្រហែលកន្លះម៉ែត្រត្រូវបានតភ្ជាប់នៅចុងបន្ទះវែងពីរដើម្បីបង្កើតជាឧបករណ៍ធ្វើជញ្ជាំង។ បើតាមលោក Then Xuan Van ពេលដែលចាប់ផ្តើមដំណើរការធ្វើជញ្ជាំងផ្ទះ ត្រូវតែ កែតម្រូវដើម្បីឱ្យជ្រុងទាំងបួននៃជញ្ជាំងឲ្យស្មើៗគ្នា៖

“ដីសម្រាប់ធ្វើជញ្ជាំង អាស្រ័យលើកន្លែងដែលដីក្រហមលាយដីខ្សាច់បន្តិច ថ្ងៃក្រោយវាមិនប្រេះទេ ទីពីរវាធន់ជាង ហើយដីផ្សេងទៀតមិនអាចធ្វើជញ្ជាំងខ្ពស់បានទេ។ ឧបករណ៍សម្រាប់ដាល់ជញ្ជាំងក៏ត្រូវមានលក្ខណៈស្តង់ដារដែរ ផ្ទះពេញលេញដែលមានជញ្ជាំងក្រាស់និងមានកំពស់ ៣,៥-៣,៨ ម៉ែត្រ”។

ដើម្បីធ្វើឱ្យជញ្ជាំងរលោងមិនប្រេះឬរដុប អ្នកត្រូវប្រើបន្ទះឈើវាយលើជញ្ជាំងដែលទើបនឹងបុក។

“របៀបនេះត្រូវធ្វើឲ្យលឿន ប្រសិនបើវារឹងហើយនឹងពិបាកធ្វើ។ ពេលដកឧបករណ៍ធ្វើជញ្ជាំងចេញទៅ ដាក់វានៅកន្លែងផ្សេងហើយ ត្រូវយកដុំឈើដែលកាប់នឹងដៃមកបុកឲ្យខ្លាំង មួយគឺវារលោង មួយទៀតវារលោងគ្មានស្នែង”។

លោក Vang Van Thuong មេឃុំ Nan San បានឲ្យដឹងថា៖ “ពេលសាងសង់ផ្ទះរួចរាល់ បងប្អូនញាត្តិមិត្តមកចូលរួមអំណរផ្ទះថ្មីតាមទំនៀមទម្លាប់ចាស់ ដោយយកអង្ករមួយកំប៉ុង មានគ្រួសារខ្លះយកលុយមកដើម្បីបង្ហាញសាមគ្គីភាពរបស់អ្នកភូមិ និងអ្នកជិតខាង។ ហើយពេលអ្នកភូមិមកអំណរផ្ទះថ្មីក៏អាចច្រៀងបទឆ្លើយឆ្លងស្នេហ៍បានដែរ ពោលគឺមានអ្នកខ្លះចេះច្រៀងក៏រៀបចំបទស្នេហាដើម្បីអបអរឡើងផ្ទះថ្មីដែរ”។

ផ្ទះប្រពៃណីរបស់ជនជាតិ Nung នៅឃុំ Nan San ជាធម្មតាមានរាងចតុកោណកែង ព័ទ្ធជុំវិញដោយជញ្ជាំងដីចំនួនបួនជ្រុង។ បើតាមលោក Vang Van Thuong មេឃុំ Nan San មិនថាផ្ទះធំឬតូច ឬការរៀបចំលំហរក្នុងផ្ទះ ជាធម្មតាត្រូវម្ចាស់ផ្ទះសម្រេច។ ផ្ទះរបស់ជនជាតិ Nung មិនថាធំឬតូច ធ្វើតាមលំនាំ ហើយជាធម្មតាមានបង្អួចតូចៗ ៣-៤ ទ្វារធំមួយ និងទ្វារចំហៀង។ ផ្ទះប្រពៃណីរបស់ជនជាតិ Nung នៅឃុំ Nan San គឺជាការងារស្ថាបត្យកម្មតែមួយគត់ដែលបង្ហាញពីភាពស្រស់ស្អាតខាងសម្ភារៈ និងតម្លៃខាងវិញ្ញាណ។ ជាផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលទាក់ទងជាមួយជីវភាពរស់នៅរបស់អ្នកស្រុក តាំងពីពេលពួកគេកើតយំ រហូតដល់ពេលដែលពួកគេលាចាកលោកទៅតាមបុព្វបុរសរបស់ពួកគេ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh
ការសាងសង់គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងតំបន់ភាគខាងកើតត្រូវដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិជាអាទិភាពចម្បងបំផុត
ផ្សព្វផ្សាយទេសចរណ៍ តំបន់តីង្វៀន (Tay Nguyen) ដល់មិត្តអន្តរជាតិ
តំណាងឱ្យប្រទេសវៀតណាមក្នុងទីក្រុងស្អាតបំផុតទាំង ២៥ នៅលើពិភពលោក
តំបន់ទីក្រុងរបស់វៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា