កម្មវិធី “ការធ្វើសកម្មភាពស្ម័គ្រចិត្តរដូវរងារ និងនិទាឃរដូវ” ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្ត ដែលត្រូវបានមជ្ឈិមសហភាពសហព័ន្ធយុវជនវៀតណាម រៀបចំឡើងជាប្រចាំឆ្នាំ។
![]() |
![]() |
នាឆ្នាំនេះ កម្មវិធី “ការធ្វើសកម្មភាពស្ម័គ្រចិត្តនៅរដូវរងារឆ្នាំ២០២១ និងនិទាឃរដូវឆ្នាំ២០២២” ត្រូវបានធ្វើឡើងរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ លើទូទាំងប្រទេស ហើយផ្តោតលើមូលដ្ឋានជាប់ព្រំដែន កោះសមុទ្រ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់ តំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺ Covid-19 ឃុំក្រីក្រ តំបន់មានជនជាតិភាគតិចក្រោម ១០,០០០ នាក់។
សកម្មភាពដ៏មានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងពិធីចេញដំណើរនៅខេត្ត Bac Giang ហើយធានាសុវត្ថិភាពក្នុងបរិបទដែលជំងឺ Covid-19 កំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ៕
![]() |
ថ្នាក់ដឹកនាំមជ្ឈិមសម្ព័ន្ធយុវជន និងសហភាពសហព័ន្ធយុវជនវៀតណាម ជូនអំណោយដល់គ្រួសាររបស់អ្នកមានគុណបំណាច់ |
![]() |
គ្រូពេទ្យវ័យក្មេងពិនិ្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃឲ្យអ្នកទទួលរបបពីរដ្ឋ |
![]() |
បើសម្ពោធសំណង់យុវជន “បំភ្លឺផ្លូវជនបទ” |
![]() |
បើកការដ្ឋានសាងសង់ "ផ្ទះមេត្តា" សម្រាប់ក្រុមគ្រួសារមានស្ថានភាពលំបាក |
![]() |
ប្រតិភូទៅទស្សនាស្ដង់តាំងបង្ហាញម្ហូបអាហាររបស់ជនជាតិ Tay និងជនជាតិ Nung |
kh.qdnd.vn
មតិពីមិត្តអ្នកអាន