Trending now

កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២១ នឹងត្រូវបានផ្សាយបន្តផ្ទាល់ និងគ្មានទស្សនិកជន

11:09 | 03/02/2021

ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស នៃក្រសួងការបរទេសវៀតណាមសុទ្ធតែបានសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” សម្រាប់សហគមន៍ជន​វៀតណាមនៅឯបរទេស។ នេះជាឱកាសសម្រាប់ប្រជាជនវៀតណាមនៅឆ្ងាយពីប្រទេសជួបជុំ និងទទួលស្វាគមន៍ឆ្នាំថ្មីជាមួយប្រជាជនក្នុងប្រទេស ព្រមទាំងបង្ហាញការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះជនវៀតណាមនៅបរទេស។

ដោយសារជំងឺ Covid-19 ជនវៀតណាមនៅបរទេសមិនអាចត្រឡប់មកប្រទេសវិញដើម្បីទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានទេ។ កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២១ នឹងរៀបចំឡើងតាមវិធីសមស្រប។



កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ ២០២០ (រូបថត៖ vnanet.vn)


ដើម្បីធានាការទប់ទល់នឹងជំងឺរាតត្បាត និងឆ្លើយតបបំណងរបស់សហគមន៍ជនវៀតណាមនៅបរទេស គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសនឹងរៀបចំកម្មវិធីសិល្បៈ (គ្មានទស្សនិកជន) នាម៉ោង ២០ៈ១០ នាទី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ហើយផ្សាយបន្តផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ VTV1; VTV4 និងគេហទំព័រ VTVgo; vtv.vn។

កម្មវិធីសិល្បៈមានការសម្ដែងលើកតម្ងើងប្រទេសជាតិ និងបង្ហាញនូវបរិយាកាសបុណ្យចូលឆ្នាំថ្មីនៅតំបន់ទាំងអស់នៃប្រទេស។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc នឹងមានសុន្ទរកថាជូនពរឆ្នាំថ្មីដល់សហគមន៍ជនវៀតណាមនៅបរទេសក្នុងកម្មវិធីនេះ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា