Trending now

ស្ត្រីជនជាតិ Nung ម្នាក់ចាប់ផ្តើមអាជីវកម្ម ប្រកបដោយច្នៃប្រឌិត

09:02 | 11/11/2021 ឌីណា

នេះជាកម្លាំងចលករសម្រាប់អ្នកស្រី Vui បន្តខិតខំប្រឹងប្រែង និងលើកទឹកចិត្តស្ត្រីនៅតំបន់ភ្នំ Bac Kan ឱ្យក្លាហានចាប់ផ្តើមអាជីវកម្មនៅហ្នឹងស្រុកកំណើតផ្ទាល់ខ្លួន។

ពិធីបុណ្យយកទឹកពីប្រភពដ៏វិសេសវិសាលរបស់ជនជាតិ Nung ពិធីបុណ្យយកទឹកពីប្រភពដ៏វិសេសវិសាលរបស់ជនជាតិ Nung
ពិធីសែនបណ្ដេញគ្រោះឧបទ្រពចង្រៃនាដើមឆ្នាំរបស់ជនជាតិ Tay – Nung ពិធីសែនបណ្ដេញគ្រោះឧបទ្រពចង្រៃនាដើមឆ្នាំរបស់ជនជាតិ Tay – Nung

កើតនៅក្នុងគ្រួសារប្រកបរបរកសិកម្មមួយ អ្នកស្រី Phan Thi Vui បានឃើញថា ការដាំដំណាំ និងការចិញ្ចឹមសត្វ គឺជាមុខរបរសមស្របនឹងលក្ខខណ្ឌគ្រួសារ។ ក្នុងឆ្នាំ ២០១០ គាត់បានខ្ចីទឹកប្រាក់ពីធនាគារ និងមូលនិធិគាំទ្រស្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត Bac Kan ដើម្បីសង់ជង្រុក ចិញ្ចឹមមាន់ និងទាជាង ៧០០ ក្បាល។ នាគ្រាដំបូង ដោយសារតែមិនមានបទពិសោធន៍ និងចំណេះដឹងក្នុងការចិញ្ចឹមសត្វ ហ្វូងសត្វបក្សីរបស់គាត់តែងតែឆ្លងជំងឺរាតត្បាត ហើយរីកធំធាត់យ៉ាងយឺតយ៉ាវ។ នៅពេលដែលមានវគ្គបំប៉ន់បច្ចេកទេសស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងការចិញ្ចឹមសត្វ គាត់បានចុះឈ្មោះសិក្សាដើម្បីទទួលបានចំណេះដឹងបន្ថែម។

ស្ត្រីជនជាតិ Nung ម្នាក់ចាប់ផ្តើមអាជីវកម្ម ប្រកបដោយច្នៃប្រឌិត
អ្នកស្រី Phan Thi Vui ទទួលពានរង្វាន់ "ដើម្បីសហគមន៍" នៅក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួត​ស្ត្រីចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២១

ក្នុងឆ្នាំ ២០១៦ អ្នកស្រី Vui បានចូលរួមសហករណ៍ឃុំ Tran Phu និងចិញ្ចឹមហ្វូងសត្វបក្សីរហូតដល់ជាង ១ ពាន់ក្បាល ចិញ្ចឹមជ្រូកញីចំនួន ៦ ក្បាល និងជ្រូកពាណិជ្ជកម្មជាង ២០ ក្បាល។ ក្រៅពីការចិញ្ចឹមសត្វ គ្រួសាររបស់គាត់ថែមទាំងដាំដំណាំពោត ស្រូវ និងសាគូទៀតផង ដែលនាំមកនូវប្រាក់ចំណូលជាង ២០០ លានដុងក្នុងមួយឆ្នាំ។ ក្នុងគោលបំណងចង់ផលិតសត្វពូជដែលមានសុខភាពល្អ សមស្របនឹងលក្ខខណ្ឌក្នុងស្រុក នៅដើមឆ្នាំ ២០២០ អ្នកស្រី Vui បានស្រាវជ្រាវពីការអនុវត្តបច្ចេកវិទ្យាបង្កាត់ពូជមាន់ដោយសិប្បនិម្មិត និងផ្សារភ្ជាប់តាមខ្សែសង្វាក់តម្លៃនៃការចិញ្ចឹមមាន់ដោយប្រើចំណីសរីរាង្គ។

ក្នុងនាមជាមេភូមិ និងជាប្រធានសមាគមសហព័ន្ធនារីភូមិ Khuoi A អ្នកស្រី Vui តែងតែលើកទឹកចិត្តសមាជិកា ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងនានា។ សម្រាប់ការងារភូមិ គាត់ត្រៀមជាស្រេចចែករំលែកបទពិសោធន៍ចិញ្ចឹមសត្វសម្រាប់គ្រួសារដែលមានតម្រូវការ។

អ្នកស្រី Vui បាននិយាយថា៖ “ខ្ញុំនឹងចុះឈ្មោះសិក្សាបន្ថែមអំពីការចិញ្ចឹមសត្វ និងថ្នាំពេទ្យសត្វ ដើម្បីឱ្យមានចំណេះដឹងចម្រុះបន្ថែមទៀត ដោយហេតុនេះកាត់បន្ថយហានិភ័យក្នុងការចិញ្ចឹមសត្វ។ ក្រៅពីនេះ ខ្ញុំនឹងពង្រីកវិសាលភាពនៃការចិញ្ចឹមជ្រូក និងមាន់ ព្រមទាំងសហការជាមួយសហករណ៍ផលិតសត្វពូជ ដើម្បីបំពេញតម្រូវការរបស់អតិថិជន”។

ជាមួយនឹងការខិតខំប្រឹងប្រែង ហ៊ានគិត ហ៊ានធ្វើ គ្រួសារអ្នកស្រី Vui បានឈ្នះគ្រួសារវប្បធម៌គំរូ ក្រុមគ្រួសារផលិត និងធ្វើអាជីវកម្មល្អ ជាច្រើនឆ្នាំបន្តបន្ទាប់គ្នា។ នៅឆ្នាំ ២០១៩ គាត់បានទទួលប័ណ្ណសរសើរ "ស្ត្រីជាគំរូ" ពីមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម។ នៅឆ្នាំ ២០២០ គាត់បានទទួលប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្ត Bac Kan ដោយសារមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល ២០១៦-២០២០៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ