ទំនៀមទម្លាប់ក្នុងការយកទឹកពីប្រភពនៅដើមឆ្នាំនៃជនជាតិ Nung គឺជាសម្រស់វប្បធម៌ដែលមានតាំងពីយូរលង់ណាស់មកហើយ ដែលនៅតែបានរក្សានៅតាមតំបន់ជាច្រើន។ នៅភូមិ Pac Bo ឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang ទំនៀមទម្លាប់នេះបានក្លាយទៅជាពិធីបុណ្យសំខាន់មួយនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន។
![]() |
![]() |
បងប្អូនជនជាតិ Nung នៅទីនេះជឿជាក់ថា ទឹកពីដើមប្រភពនាំមកនូវសំណាងល្អដល់គ្រួសារ។ នៅពេលចូលឆ្នាំថ្មី គ្រួសារនិមួយៗនៃជនជាតិ Nung នឹងធ្វើពិធីបុណ្យយកទឹកពីប្រភព។ មុនពេលយកទឹក ពួកគេអុជធូបនៅកន្លែងយកទឹក។ នៅតាមផ្លូវត្រលប់មកវិញ ពួកគេរើសមែកឈើមួយដើម្បីនាំយកមកវិញ។ ទឹកនេះត្រូវបានគេដាក់នៅមុខអាសនៈដូនតា ដើម្បីបួងសួងអាកាសធាតុសុំឲ្យអំណោយផល និងឲ្យសំណាងល្អ។ បន្ទាប់មក ទឹកមួយផ្នែកគេយកទៅដាំឱ្យពុះនិងឆុងតែសម្រាប់ថ្វាយបង្គំជីដូនជីតា ហើយចំណែកដែលនៅសល់គឺសម្រាប់លប់លាងមុខ។ សម្រាប់ជនជាតិ Nung នៅស្រុក Ha Quang ការលាងមុខជាមួយទឹកដែលយកពីដើមប្រភព នៅថ្ងៃដំបូងនៃឆ្នាំថ្មី នឹងនាំមកនូវសំណាងល្អ។
![]() |
ពិធីបុណ្យយកទឹកពីដើមប្រភពរបស់ជនជាតិ Nung ត្រូវបានបង្ហាញឡើងវិញនៅក្នុងពិធីបុណ្យធ្វើដំណើរទៅប្រភព Pac Bo |
ចាប់ពីឆ្នាំ ២០១៩ មក មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Cao Bang រៀបចំពិធីបុណ្យធ្វើដំណើរទៅប្រភព Pac Bo នៅថ្ងៃទីមួយនៃខែកុម្ភៈ (តាមច័ន្ទគតិ)។ នៅក្នុងបុណ្យនេះ ពិធីបុណ្យយកទឹកពីដើមប្រភពរបស់ជនជាតិ Nung ត្រូវបានបង្ហាញឡើងវិញដើម្បីអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងបួងសួងសុំឱ្យមានសេចក្តីសុខ អាកាសធាតុអំណោយផល និងផលដំណាំសម្បូរផ្លែផ្កា។ ពិធីបុណ្យយកទឹកពីដើមប្រភពរបស់ជនជាតិ Nung រួមចំណែកបង្កើតផលិតផលទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលមួយសម្រាប់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន