Trending now

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ

08:59 | 28/07/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ នាថ្ងៃទី ២៣ ខែកក្កដា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បញ្ចប់វគ្គបណ្តុះ បណ្តាល ស្តីពីជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ដោយជោគជ័យ បញ្ចប់វគ្គបណ្តុះ បណ្តាល ស្តីពីជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ដោយជោគជ័យ
គ្រប់គ្រងជំងឺកូវីដ-១៩ ដោយជោគជ័យ ប្រទេសកម្ពុជាត្រៀមរៀបចំបើកប្រទេសឡើងវិញ គ្រប់គ្រងជំងឺកូវីដ-១៩ ដោយជោគជ័យ ប្រទេសកម្ពុជាត្រៀមរៀបចំបើកប្រទេសឡើងវិញ
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទដើម្បីអបអរសាទរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

ដោយមនោសញ្ចេតនាយ៉ាងជិតស្និទ្ធ លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះកម្ពុជាដែលរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ប្រកបដោយជោគជ័យ ជាពិសេសអត្រាម្ចាស់ឆ្នោតទៅបោះឆ្នោតយ៉ាងខ្ពស់ និងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព សេរី និងយុត្តិធម៌ ដែលបង្ហាញពីទំនុកចិត្តរបស់ ម្ចាស់ឆ្នោតកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនាពេលអនាគត។

ថ្នាក់ដឹកនាំវៀតណាម បានអបអរសាទរចំពោះជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនក្នុងការបោះឆ្នោត ហើយចាត់ទុកថា លទ្ធផលបោះឆ្នោតជាថ្មីម្តងទៀតបានបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយទន្ទឹមនឹងនោះបានបង្ហាញជំនឿជាក់ថាកម្ពុជានឹងឆាប់បង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដើម្បីដឹកនាំប្រជាជនកម្ពុជាបន្តការកសាងប្រទេសជាតិប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព និងអភិវឌ្ឍន៍ មានតួនាទី និងកិត្យានុភាពកាន់តែខ្ពស់ក្នុងតំបន់ និងជុំវិញពិភពលោក។

ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជា លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវការជឿជាក់ថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង វៀតណាម និងកម្ពុជានឹងកាន់តែរីកចម្រើន និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងសហគមន៍អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ