Trending now

គ្រប់គ្រងជំងឺកូវីដ-១៩ ដោយជោគជ័យ ប្រទេសកម្ពុជាត្រៀមរៀបចំបើកប្រទេសឡើងវិញ

04:16 | 22/10/2021

នាព្រឹកថ្ងៃទី ១៩ ខែតុលា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការត្រៀមរៀប​ចំ​បើកប្រទេសឡើងវិញ បន្ទាប់ពីទទួល​បាន​​ជោគជ័យ​ក្នុង​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។

ប្រទេសកម្ពុជាបាននិងកំពុងជំរុញអាជីវកម្មបរិយាប័ន្ន ប្រទេសកម្ពុជាបាននិងកំពុងជំរុញអាជីវកម្មបរិយាប័ន្ន
វៀតណាមនឹងយកពន្ធ 0% លើទំនិញ ៣១ មុខដែលនាំចូលពី ប្រទេសកម្ពុជា វៀតណាមនឹងយកពន្ធ 0% លើទំនិញ ៣១ មុខដែលនាំចូលពី ប្រទេសកម្ពុជា

នៅក្នុងសារសំលេងផ្ញើជូនប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី១៩ តុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា មានមនុស្សជាច្រើនបានវិលត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំក្រុមគ្រួសារ ឬទៅលេងតំបន់ទេសចរណ៍ក៏ដោយ ក៏ប៉ុន្តែនៅទូទាំងប្រទេសគ្មានតំបន់ផ្ទុះឡើងជំងឺកូវីដ-១៩ ទេ។ ចំនួននៃករណីឆ្លងថ្មី និងស្លាប់រហូតមកទល់បច្ចុប្បន្នវា​សូម្បីតែតិចជាង​បើប្រៀបធៀបទៅនឹងមុនថ្ងៃឈប់សម្រាកទៀត។ នេះគឺជាការបង្ហាញយ៉ាងច្បាស់ពីជោគជ័យរបស់កម្ពុជាក្នុងការត្រៀមរៀប​ចំ​​បើកប្រទេសឡើងវិញ។

គ្រប់គ្រងជំងឺកូវីដ-១៩ ដោយជោគជ័យ ប្រទេសកម្ពុជាត្រៀមរៀបចំបើកប្រទេសឡើងវិញ
រូប​ថតឧទាហរណ៍ (vov.vn)

ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តតាមបទប្បញ្ញត្តិស្តីពីការការពារការរីករាលដាលនៃជំងឺរាតត្បាត​ ហើយ​ស្នើឱ្យក្រសួង​សុខាភិបាលនាំវ៉ាក់សាំងទៅតំបន់​ឆ្ងាយ​ដាច់ស្រយាលដើម្បីចាក់វ៉ាក់សាំងជូន​មនុស្សគ្រប់រូប។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥឡូវនេះគឺជាពេលវេលាដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មីនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងត្រូវ​បាន​គ្រប់គ្រងហើយ​នោះ​។ ចាប់ពីថ្ងៃទី ១៨ ខែតុលា ប្រទេសកម្ពុជាបានកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ចុះត្រឹមតែពី ៣ ទៅ ៧ ថ្ងៃទេ។ វិស័យទេសចរណ៍នៅកម្ពុជាឥឡូវនេះក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសត្រឡប់មកវិញហើយដែរ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស