Trending now

រដ្ឋាភិបាលវៀតណាមបន្តពង្រឹងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

10:11 | 30/01/2021

ជាមួយនឹងស្ថានភាពនៃការតាមដានស្នាមនិងអនុវត្តវិធានការបង្ការជាច្រើនដូចបច្ចុប្បន្ន ប្រហែលជាក្នុងរយៈពេល ៨ ថ្ងៃទៀត នឹងទប់ស្កាត់បានការឆ្លងរាលដាលជាពុំខាន។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មានមុននឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២៩ ខែមករា ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី ២៩ មករានេះ វៀតណាមរកឃើញករណីឆ្លងកូវីដ ចំនួន ៥៣ នាក់ទៀត។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងស្ថានភាពនៃការតាមដានស្នាមនិងអនុវត្តវិធានការបង្ការជាច្រើនដូចបច្ចុប្បន្ន ប្រហែលជាក្នុងរយៈពេល ៨ ថ្ងៃទៀត នឹងទប់ស្កាត់បានការឆ្លងរាលដាលជាពុំខាន។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា ករណីឆ្លងកូវីដ ១៩ ចំនួន ៥០ នៅរសៀលថ្ងៃទី ២៩ នេះ អាចជាការរកឃើញដ៏ធំបំផុតក្នុងការផ្ទុះឡើងលើកនេះ។ ទាក់ទងនឹងការប្តេជ្ញាចិត្តចំណាយរយៈពេល ១០ ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាល ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅតែរក្សាការប្តេជ្ញាចិត្តនេះ។ យោងតាមលោកឧបនាយករដ្ឋមន្រ្តី ការតាមដានស្នាមដែលបានប្រតិបត្តិយ៉ាងបន្ទាន់និងមានប្រសិទ្ធិភាព។

សូមគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៥ ខែមករា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានកត់ត្រាករណីចំនួន ១៤៩ ករណី ដែលឆ្លងកូវីដ ១៩ នៅក្នុងខេត្តនិងក្រុងចំនួន ៥ រួមមាន ទីក្រុង Hai Duong (១៣០ ករណី) ខេត្ត Quang Ninh (១៥ ករណី) ហាណូយ (២ ករណី) និង Hai Phong (១ ករណី)./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស