Trending now

បញ្ចប់វគ្គបណ្តុះ បណ្តាល ស្តីពីជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ដោយជោគជ័យ

11:36 | 26/04/2023 យោងតាមអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

មន្រ្តីនៃក្រសួងព័ត៌មានកម្ពុជាចំនួន៣១រូប បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ដោយជោគជ័យ ដែលទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតសម្រាប់វិជ្ជាជីវៈថតរូប ក្នុងការរួមចំណែកធ្វើឱ្យជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)​​ នៅប្រទេសវៀតណាម ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)​​ នៅប្រទេសវៀតណាម
ភូមិដ៏ស្រស់ស្អាតបំផុតទាំង ៥ នៅប្រទេសវៀតណាម ភ្ញៀវទេសចរត្រូវការទស្សនាតែម្តងប៉ុណ្ណោះដើម្បីខកខានរហូត ភូមិដ៏ស្រស់ស្អាតបំផុតទាំង ៥ នៅប្រទេសវៀតណាម ភ្ញៀវទេសចរត្រូវការទស្សនាតែម្តងប៉ុណ្ណោះដើម្បីខកខានរហូត
មន្រ្តីក្រសួងព័ត៌មានកម្ពុជាចំនួន ៣១រូប បានបញ្ចប់វគ្គបណ្តុះ បណ្តាល ស្តីពីជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ដោយជោគជ័យ
មន្រ្តីក្រសួងព័ត៌មានកម្ពុជាចំនួន ៣១រូប បានបញ្ចប់វគ្គបណ្តុះ បណ្តាល ស្តីពីជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ដោយជោគជ័យ

ក្នុងពិធីបិទវគ្គវគ្គបណ្តុះបណ្តាល ស្តីពីជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នាទីក្រុងហូជីម៉ិញ ប្រទេសវៀត ណាម ដោយមានការចូលរួមពី ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សានិងជាអគ្គនាយករងទទួលបន្ទុកជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងព័ត៌ មាន និងជាប្រធានគណៈប្រតិភូ និង ឯកឧត្តម លីវ ឌីញហ៊្វក ( Luu Dinh Phuc ) អគ្គនាយកនៃអគ្គនាយកដ្ឋានសារព័ត៌មាន នៃក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាម និងសិក្ខាកាមជាច្រើនរូប។

ឯកឧត្តម ជ្រីម ឆេងលីម បានមានប្រសាសន៍ថា រយៈពេល ៥ ថ្ងៃកន្លងមកនេះដែលសិក្ខាកាមមន្រ្តីរាជការក្រសួងព័ត៌មាន បានមានវត្តមាននៅទីក្រុងហូជីមិញ បានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ស្ដីពីជំនាញបច្ចេកទេសថតរូប សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានលោកគ្រូដ៏ចំណានចំនួនពីររូប គឺលោក Nguyen Quang Liem និងលោក Nguyen Doc Lap ដែលសុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងអាជីពជាអ្នកកាសែត និងថតរូបសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើន។

ឯកឧត្តមបញ្ជាក់ថា វគ្គបណ្តុះ បណ្តាលនេះបានផ្តោតលើការបង្ហាត់បង្ហាញ ដល់សិក្ខាកាម បានយល់បន្ថែមអំពីទ្រឹស្ដីជាមូលដ្ឋានអំពីរបៀបនៃការប្រើប្រាស់ ការគ្រប់ គ្រងសម្ភារៈ ម៉ាស៊ីនថតរូប ការជ្រើសរើសប្លង់ថតរូប ការជ្រើសរើសមុំថត ការសង្កេត និងឈ្វេងយល់អំពីសកម្មភាពក្នុងការប្រកួតកីឡានីមួយៗមុននឹងអាចថតរូប ទទួលបាននូវរូបភាពច្បាស់ប្រកបដោយគុណតម្លៃអាចប្រើប្រាស់ដើម្បីផ្សព្វផ្សាយ ដែលទាំងអស់នេះ ជាចំណុចគោលសំខាន់ៗ សម្រាប់សិក្ខាកាមជាអ្នកប្រកបអាជីពថតរូបសម្រាប់កាសែត និងសិក្ខាកាមមួយចំនួនដែលធ្លាប់តែជាអ្នកសរសេរអត្ថបទកាសែត តែមាន ឱកាសបានមកចូលរួមវគ្គបណ្ដុះ បណ្ដាលជំនាញបច្ចេកទេសថតរូបនាពេលនេះ វាហាក់បីដូចជាកំពុងទទួលបាននូវចំណេះដឹងថ្មី ជំនាញថ្មី សមត្ថភាពថ្មី និងផ្ដល់ឱកាសសម្រាប់ខ្លួនឯងបន្ថែមទៀតផងដែរ។

លោក Nguyen Quang Liem ដែលសុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងអាជីពជាអ្នកកាសែត និងថតរូបសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើន។រូបថត៖​ Hoang Trieu
លោក Nguyen Quang Liem ដែលសុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងអាជីពជាអ្នកកាសែត និងថតរូបសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើន។រូបថត៖​ Hoang Trieu

ឯកឧត្តម លីវ ឌីញហ៊្វក ( Luu Dinh Phuc ) អគ្គនាយកនៃអគ្គនាយកដ្ឋានសារព័ត៌មាន នៃក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាម បានឱ្យដឹងដែរថា នៅក្នុងដំណើរការនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះ យើងបានទទួលការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពី ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចបង្កើតឡើងប្រធានបទ និងខ្លឹមសារដ៏ទាក់ទាញ និងសមស្រប ទៅនឹងតម្រូវការនៃការបណ្តុះបណ្តាលជាក់ស្តែងរបស់ភាគីមិត្ត។

ឯកឧត្តម បានបន្តថា ប្រធានបទនៃវគ្គសិក្សានេះគឺពិតជាមានការចាប់ អារម្មណ៍ និងទាន់សម័យយ៉ាងខ្លាំងណាស់ ដែលទាក់ទិននឹង "ជំនាញថតរូបបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម" ដើម្បីយកមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃជូនដល់សិក្ខាកាមទាំងអស់គ្នា ក៏ដូចជាជួយឱ្យសិក្ខាកាមមាន ឱកាសបម្រើការងារផ្សព្វផ្សាយព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

លោក Nguyen Quang Liem ដែលសុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងអាជីពជាអ្នកកាសែត និងថតរូបសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើន។រូបថត៖​ Hoang Trieu
លោក Nguyen Quang Liem ដែលសុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងអាជីពជាអ្នកកាសែត និងថតរូបសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើន។រូបថត៖​ Hoang Trieu

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញថតរូបនិងបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាមនេះ គឺបានសិក្សាផ្នែកទ្រឹស្តីជាមួយលោកគ្រូ ជាជនជាតិវៀតណាម ដែលមានបទពិសោធន៍ក្នុងការថតរូបជាង២០ឆ្នាំ និងបានចុះទៅអនុវត្តការថតរូបផ្ទាល់នៅមជ្ឈមណ្ឌលកីឡាខណ្ឌ៨ ស្ថិតនៅក្នុង ទីក្រុងហូជីមិញ។ បន្ថែមពីនោះទៀត មន្រ្តីនៃក្រសួងព័ត៌មានកម្ពុជាចំនួន៣១ រូប ក៏បានចុះអនុវត្តការថតរូបផ្ទាល់ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅខណ្ឌ Thu Duc ក្រុងហូជីមិញ ដែលមានប្រភេទ កីឡាហែលទឹក និងកីឡាវ៉ូវីណាមផងដែរ។

វគ្គបណ្ដុះបណ្ដាលជំនាញថតរូបសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់២៤ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានសិក្ខាកាមនៃក្រសួងព័ត៌មានសរុបចំនួន៣១រូប ៕

យោងតាមអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ