Trending now

វៀតណាម៖​ ពិធីអុជទៀនបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរជននិងយុទ្ធជនពលី

14:44 | 03/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

នេះគឺជាសកម្មភាពឆ្ពោះទៅកាន់ការខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣)។

ជំនួបរំលឹកខួបលើកទី ៤៥ អតីតអ្នកជំនាញការវៀតណាមជួយបដិវត្តន៍កម្ពុជា ជំនួបរំលឹកខួបលើកទី ៤៥ អតីតអ្នកជំនាញការវៀតណាមជួយបដិវត្តន៍កម្ពុជា
ខេត្ត Kien Giang និងខេត្ត An Giang របស់វៀតណា ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ ខេត្ត Kien Giang និងខេត្ត An Giang របស់វៀតណា ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ
ទិដ្ឋភាពនៃពិធីបង្សុកូល។
ទិដ្ឋភាពនៃពិធីបង្សុកូល។

កាលពីយប់ថ្ងៃទី ១ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទពុទ្ធសាសនាវត្ត Tam Chuc ខេត្ត Ha Nam ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាមបានប្រារព្ធពិធីបួងសួងសុំសន្តិភាពដល់ប្រទេសជាតិនិងសេចក្ដីសុខដល់ប្រជាជន និងអុជធូបទៀន បង្សុកូលឧទ្ទិសដល់ វីរជន និងយុទ្ធជនពលី។ នេះគឺជាសកម្មភាពឆ្ពោះទៅកាន់ការខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣)។

នៅពិធីនេះ ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អ្នកមុខអ្នកការ ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ និងប្រតិភូនានា បានធ្វើពិធីអុជធូបទៀន រំលឹកវិញ្ញាណក្ខ័ន្ធបុព្វបុរសដែលមានគុណបង្កើតនិងការពារប្រទែសជាតិ; បួងសួង អុជធូបទៀនសម្ដែងការដឹងគុណចំពោះវីរជន និងយុទ្ធជនពលី ដែលបានលះបង់ដើម្បីបុព្វហេតុរំដោះជាតិ។

ពិធីបួងសួងសុំសន្តិភាពដល់ប្រទេសជាតិនិងសេចក្ដីសុខដល់ ប្រជាជន និងដឹងគុណចំពោះវីរៈជន និងយុទ្ធជនពលីក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការនិងយុទ្ធជនពលី ថ្ងៃទី២៧ ខែកក្កដា គឺជាសកម្មភាពដែលត្រូវបានសមាគមពុទ្ធសាសនាវៀតណាមរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានអត្ថន័យបង្ហាញការដឹងគុណយ៉ាង ជ្រាលជ្រៅរបស់ប្រជាជនជំនាន់បច្ចុប្បន្នចំពោះការលះបង់ដ៏ធំធេងរបស់បុព្វបុរស និងពលីកម្មដ៏អង់អាចក្លាហានរបស់បណ្ដាវីរជន និងយុទ្ធជនពលីសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិរបស់ប្រជាជាតិទាំងមូល។ សកម្មភាពនេះគឺដើម្បីរួមចំណែកអប់រំយុវជនជំនាន់ក្រោយ ដើម្បីពង្រីកប្រពៃណី វីរភាពរបស់ប្រជាជាតិ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ រួមកម្លាំងកាយចិត្តកសាងមាតុប្រទេសឲ្យកាន់តែសម្បូររុងរឿងនិងអារិយ្យធម៌៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម
ការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់អ្នកជំងឺ HIV/AIDS