Trending now

ជំនួបរំលឹកខួបលើកទី ៤៥ អតីតអ្នកជំនាញការវៀតណាមជួយបដិវត្តន៍កម្ពុជា

14:42 | 03/07/2023

នាព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅអគាទទួល​ភ្ញៀវ ក្រសួងការពារប្រទេស នៅលេខ ២៦៦ ផ្លូវ Thuy Khue ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបសំណេះសំណាលជាមួយអតីតអ្នកជំនាញការវៀតណាម ដែលបានជួយបដិវត្តន៍កម្ពុជា ឬហៅថា គណៈកម្មការលេខ៦៨ ហៅកាត់ថា B៦៨ របស់គណៈកម្មាធិការមជ្ឈិមបក្ស (ខែមិថុនា ឆ្នាំ១៩៧៨ - ខែមិថុនា ឆ្នាំ២០២៣)។

វៀតណាម - UNDP៖ រយៈ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព វៀតណាម - UNDP៖ រយៈ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព
ទីក្រុងហាណូយ​ (វៀតណាម)៖ ពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតក្រុមអ្នកជំនាញយោធា ៤៧៨​ ទីក្រុងហាណូយ​ (វៀតណាម)៖ ពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតក្រុមអ្នកជំនាញយោធា ៤៧៨​
ប្រតិភូចូលរួមជំនួប
ប្រតិភូចូលរួមជំនួប

លោកស្រី Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការកិច្ចការសមាជិករដ្ឋសភានៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់ថា កងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាម មិនខ្លាចការលំបាក និងរួមទុក្ខ ប្រកៀកស្មាជាមួយប្រជាជនកម្ពុជា ជួយបដិវត្តន៍កម្ពុជាក្នុងបុព្វហេតុផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កសាង ការពារ ស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកស្រី Nguyen Thi Thanh បានសម្តែងនូវការគោរពជាពិសេសចំពោះសកម្មភាពដ៏មានអត្ថន័យរបស់គណៈកម្មការទាក់ទងក្នុងការសួរសុខទុក្ខ និងលើកទឹកចិត្តអតីតអ្នកជំនាញការ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី។ល។ លោកស្រីក៏កោតសរសើរគណៈកម្មការទាក់ទងដែលបានផ្តល់យោបល់យ៉ាងសកម្ម ទៅបក្ស និងរដ្ឋលើការលើកសរសើរដល់អតីតអ្នកជំនាញ ហើយទទួលស្គាល់អនុសាសន៍របស់អតីតអ្នកជំនាញ B៦៨ ដើម្បីរាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចរបស់បក្ស និងរដ្ឋ។

លោកស្រីបានជូនពរអតីតអ្នកជំនាញការ B៦៨ និងក្រុមគ្រួសារ មានសុខភាពល្អ និងចូលរួមយ៉ាងសកម្មក្នុងចលនាស្នេហាជាតិតាមសមត្ថភាពរបស់ខ្លួន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី