Trending now

ខេត្ត Kien Giang និងខេត្ត An Giang របស់វៀតណា ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ

14:35 | 03/07/2023 យោងតាមកាសែតកងទ័ពប្រជាជន

ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា គណៈកម្មការជំនាញខេត្ត Kien Giang សហការជាមួយគណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់ និងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមដែលស្វែងរក និងប្រមូលដោយក្រុម K៩២ (បញ្ជាការដ្ឋានយោធាខេត្ត Kien Giang) នៅរដូវប្រាំងឆ្នាំ ២០២២-២០២៣។

កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) និងខេត្តកំពត សហការការពារព្រំដែន កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) និងខេត្តកំពត សហការការពារព្រំដែន
ស្ពានអាណិកជនវៀតណាមមួយទៀតត្រូវបានចាប់ផ្តើមសាងសង់នៅខេត្ត An Giang ស្ពានអាណិកជនវៀតណាមមួយទៀតត្រូវបានចាប់ផ្តើមសាងសង់នៅខេត្ត An Giang
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់អដ្ឋិធាតុយុទ្ធជនពលី
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់អដ្ឋិធាតុយុទ្ធជនពលី

ក្នុងរដូវប្រាំង ២០២២-២០២៣ ក្រុមការងារ K៩២ បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥ អដ្ឋិធាតុ ដែលក្នុងនោះ នៅខេត្តកោះកុង ស្វែងរកបាន ១៩ អដ្ឋិធាតុ និងនៅខេត្តកំពត ស្វែងរកបាន ៦ អដ្ឋិធាតុ។ ទន្ទឹមនឹងនោះ ក្នុងដំណើរការបំពេញភារកិច្ច ក្រុម K៩២ បានចុះសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ១១០ កញ្ចប់ជូនអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋាន ហើយពិនិត្យ និងចែកថ្នាំពេទ្យដល់ប្រជាជនចំនួន ១០០ នាក់នៅខេត្តទាំង២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ល។

ថ្លែងមតិក្នុងពិធីនេះ តំណាងគណៈកម្មការជំនាញខេត្ត Kien Giang លោកវរសេនីយ៍ឯក Le Hoang Vu ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការសហការយ៉ាងជិតស្និទ្ធ និងការជួយគាំទ្ររបស់ថ្នាក់ដឹកនាំ អាជ្ញាធរ គណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៩២ បំពេញភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យ។

ក្នុងពិធីនេះ គណៈកម្មការជំនាញខេត្ត Kien Giang គណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត បានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញចំនួន ២៥ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាម នៅរដូវប្រាំងឆ្នាំ ២០២២-២០២៣។

ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Kien Giang បានប្រគល់អំណោយ ជូនថ្នាក់ដឹកនាំ អាជ្ញាធរ គណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត។

លោកវរសេនីយ៍ឯក Chau Chac ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តតាកែវ និងខេត្តកំពង់ស្ពឺ
លោកវរសេនីយ៍ឯក Chau Chac ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តតាកែវ និងខេត្តកំពង់ស្ពឺ

សូមរំលឹកថា នាថ្ងៃទី ២៨ និងថ្ងៃទី២៩ ខែមិថុនា គណៈកម្មការជំនាញខេត្ត An Giang បានសហការជាមួយគណៈកម្មការជំនាញខេត្តតាកែវ និងខេត្តកំពង់ស្ពឺ រៀបចំពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ដែលត្រូវបានស្វែងរក និងប្រមូលដោយក្រុម K៩៣ (បញ្ជាការដ្ឋានយោធានខេត្ត An Giang) នៅរដូវប្រាំង ២០២២-២០២៣។

ដោយអនុវត្តតាមផែនការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៅរដូវប្រាំង ឆ្នាំ២០២២-២០២៣ កម្មាភិបាលនិងយុទ្ធជននៃក្រុម K៩៣ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥១ អដ្ឋិធាតុ។

តាងនាមគណៈកម្មការជំនាញខេត្ត An Giang លោកវរសេនីយ៍ឯក Chau Chac អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានអះអាងថា ដើម្បីសម្រេចបានលទ្ធផលនោះ ក្នុងដំណើរការបំពេញភារកិច្ចប្រមូលអដ្ឋិធាតុយុទ្ធជនពលី ក្រុម K៩៣ តែងតែទទួលបានការជួយគាំទ្រ ពីគណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ ជំនួយទាំងនេះបង្ហាញពីមនោសញ្ចេតនា និងសាមគ្គីភាពរវាងខេត្ត An Giang និងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និយាយដោយឡែក និងរវាងរដ្ឋទាំងពីរនិយាយរួម។ លោកអនុប្រធាននយោបាយរំពឹងថា គណៈកម្មការជំនាញខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នឹងបន្តផ្សព្វផ្សាយ និងចលនាស្ថាប័ន និងប្រជាជនឲ្យចូលរួមក្នុងការស្វែងរក និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ