Trending now

ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា

18:44 | 29/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលី ជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម និងគាំទ្រការកសាងប្រទេសកម្ពុជាឡើងវិញ ត្រូវ បានរៀបចំឡើងយ៉ាងឱឡារិកកាលពីថ្ងៃទី ២៨ មិថុនា នៅខេត្តកំពង់ធំ

ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅកម្ពុជា ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅកម្ពុជា
វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា
ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា
ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៏ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជំនាញជីក រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំខេត្តកំពង់ធំបានឲ្យដឹងថា នេះជាលើកទី ២២ហើយ ដែលខេត្តកំពង់ធំ រៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង អ្នកជំនាញការវៀតណាម។ គិតមកទល់នឹងពេលនេះ ខេត្តកំពង់ធំ បានរុករក រកឃើញ និងប្រគល់អដ្ឋិធាតុចំនួន ១១៥២ ធាតុទៅឱ្យភាគីវៀតណាម។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន និងអ្នកជំនាញការស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតយ៉ាង អង់អាចក្លាហានលើទឹកដីកម្ពុជា ក្នុងបុព្វហេតុរួមសហការជាមួយកងទ័ព និងប្រជាជន កម្ពុជា ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកសាងប្រទេសឡើងវិញ។

មុននោះ នារសៀលថ្ងៃទី២៧ ខែមិថុនា នៅខេត្តកោះកុង (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មការជំនាញខេត្ត Kien Giang និងគណៈកម្មការជំនាញខេត្តកោះកុង បានរៀបចំពិធីចុះហត្ថលេខាលើ កំណត់ហេតុប្រគល់-ទទួលអដ្ឋិធាតុរបស់យុទ្ធជន ស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន ១៩ នាក់ ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ