Trending now

ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅកម្ពុជា

19:19 | 07/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៦ មករា ការងាររុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី (ក្រុម K72 បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ប្រទេសវៀតណាម) បានបញ្ចប់លើកទី១ ដំណាក់កាលទី ២២ នៃភារកិច្ចរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា
ពិធីប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ ពិធីប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ
អុជធូប គោរពព្រះវិញ្ញាណក្ខន្ធយុទ្ធជនពលី (រូប​ថត៖ vnanet.vn)
អុជធូប គោរពព្រះវិញ្ញាណក្ខន្ធយុទ្ធជនពលី (រូប​ថត៖ vnanet.vn)

យោងតាមលោកវរសេនីយ៍ឯកបំរុង Nguyen Ngoc Anh ប្រធាននយោបាយក្រុម K72 បានឲ្យដឹងថា បន្ទាប់ពីរយៈពេលជាង២ខែនៃការអនុវត្តភារកិច្ចរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម កម្លាំងរុករកនៃក្រុម K72 បានត្រឡប់មកប្រទេសវិញ ដោយបញ្ចប់លើកទី ១ នៃការរុករកអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា។

ក្នុងលើកទីមួយ ១ ដំណាក់កាលទី២២ រដូវប្រាំង ឆ្នាំ ២០២២-២០២៣ ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់បច្ចុប្បន្ន ក្រុម K72 ទទួលបន្ទុកការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តចំនួនពីរ គឺខេត្តក្រចេះ និងកំពង់ធំ។ ដោយស្មារតីសកម្ម មានទំនួលខុសត្រូវ រួមជាមួយនឹងការជួយគាំទ្រពីរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសាក្សីក្នុង និងក្រៅប្រទេស ក្រុមការងារ K72 បានរុករក និងប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តចំនួន ៥០ អដ្ឋិធាតិ ក្នុងនោះមាន ១ អដ្ឋិធាតុត្រូវបានកំណត់អត្តសញ្ញាណ។

តាមផែនការ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនឹងប្រារព្ធឡើងនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Binh Phuoc នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពីរយៈពេលជាង ២០ ឆ្នាំនៃការអនុវត្តភារកិច្ចរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ក្រុម K72 បានប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជាង ២៧០០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជា ត្រឡប់មាតុភូមិវិញ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ
ខេត្តក្វាងទ្រីកំពុងផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងមានគុណភាពខ្ពស់
ព្រឹត្តិការណ៍ពិសេសជាង ២៤០ ក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ឆ្នាំ២០២៦
ជំហាន​សំខាន់ៗ​គឺ​ត្រូវការ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ទេសចរណ៍