Trending now

ពិធីប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ

18:17 | 02/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១ ខែធ្នូ នៅខេត្ត Binh Phuoc ក្រសួងការពារប្រទេសវៀតណាម និងគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាម បានរៀបចំពិធីប្រគល់ទទួលនិងធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ក្រសួងការពារជាតិកម្ពុជា។

ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ
ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២០ អដ្ឋិធាតុ ដែលពលីជីវិតនៅកម្ពុជា
លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ឯក Do Can ប្រគល់ឯកសារប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន ចំនួន ៤៩ អដ្ឋិធាតុ
លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ឯក Do Can ប្រគល់ឯកសារប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន ចំនួន ៤៩ អដ្ឋិធាតុ

នាថ្ងៃទី ១ ខែធ្នូ នៅខេត្ត Binh Phuoc ក្រសួងការពារប្រទេសវៀតណាម និងគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាម បានរៀបចំពិធីប្រគល់ទទួលនិងធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ក្រសួងការពារជាតិកម្ពុជា។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក Do Can បានបញ្ជាក់ថា នៅអតីតកាល ដោយមានការជួយគាំទ្រពីប្រទេសវៀតណាម អង្គភាពលេខ ១២៥ ជាអង្គភាពដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នជាកងយោធពលខេមរភូមិន្ទ) បានអភិវឌ្ឍ ហើយរួមជាមួយកងទ័ពប្រជាជនវៀតណាម ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសន្តិភាព សេរីភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា។ យុទ្ធជនចំនួន ៤៩ នាក់នៃអង្គភាពលេខ ១២៥ បានរងរបួស និងពលីស្របពេលប្រយុទ្ធនៅកម្ពុជា ហើយបានបញ្ចុះទៅទីរួមស្រុក Long Giao ស្រុក Cam My។ តំបន់នេះត្រូវបានរៀបចំទៅជាបូជនីយដ្ឋាន ដោយរក្សាទុកតំបន់នេះជាមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ នេះជានិមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណជូនចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលជួយគាំទ្រកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសន្តិភាព និងសុភមង្គលជូនប្រជាជនកម្ពុជា នាពេលកន្លងមក ក៏ដូចជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសវៀតណាម និងអាជ្ញាធរ ប្រជាជនខេត្ត Dong Nai ដែលថែទាំយ៉ាងល្អនូវអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ ក្នុងប៉ុន្មានឆ្នាំកន្លងមក ក៏ដូចជាការសម្របសម្រួលក្នុងការរៀបចំពិធីប្រគល់ទទួល និងការធ្វើមាតុភូមិនិវត្តន៍យ៉ាងឱឡារិក។ តាមរយៈនោះ បង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់លិខិតថ្លែងអំណរគុណរបស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋាភិបាលវៀតណាម ជូនដល់លោកឧត្តមសេនីយ៍ឯក Do Can៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា