Trending now

វៀតណាម និង EU អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការជាអាទិភាព

15:26 | 22/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

ដោយវាយតម្លៃថា រដ្ឋសភាវៀតណាម និងសភាអឺរ៉ុបកំពុងរក្សានូវបណ្តាញផ្លាស់ប្តូរ និងសន្ទនាប្រកបដោយប្រសិទ្ធភាព អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានស្នើឲ្យ EP និយាយរួមនិងសមាជិកសភា DASE និយាយដោយឡែក បន្តគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - EU នាពេលខាងមុខនេះ។

វៀតណាម និង កម្ពុជា ប្រារព្ឋកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន វៀតណាម និង កម្ពុជា ប្រារព្ឋកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន
អង្គការសហប្រជាជាតិអនុម័តលើ​សេចក្តីសម្រេចចិត្ត​ដែលព្រាង​​និង​​ស្នើឡើង​​ដោយ​វៀតណាម​ អង្គការសហប្រជាជាតិអនុម័តលើ​សេចក្តីសម្រេចចិត្ត​ដែលព្រាង​​និង​​ស្នើឡើង​​ដោយ​វៀតណាម​
ប្រធាន DASE លោក Daniel Caspary
ប្រធាន DASE លោក Daniel Caspary

នាថ្ងៃទី ២០ មិថុនា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីការបរទេស លោកស្រីLe Thi Thu Hang បានទទួលជួបគណៈប្រតិភូសភាទទួលបន្ទុកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន និងអាស៊ីអាគ្នេយ៍ (DASE) នៃសភាអឺរ៉ុប (EP) ដឹកនាំដោយលោក Daniel Caspary ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា។

ដោយវាយតម្លៃថា រដ្ឋសភាវៀតណាម និងសភាអឺរ៉ុបកំពុងរក្សានូវបណ្តាញផ្លាស់ប្តូរ និងសន្ទនាប្រកបដោយប្រសិទ្ធភាព អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានស្នើឲ្យ EP និយាយរួមនិងសមាជិកសភា DASE និយាយដោយឡែក បន្តគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - EU នាពេលខាងមុខនេះ។ ក្នុងនោះ ផ្តល់អាទិភាពលើការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ដាក់ពង្រាយយន្តការសហប្រតិបត្តិការជាអាទិភាពប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ; អនុវត្តប្រកប ដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA); ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...។ អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang ក៏បានស្នើឲ្យសមាជិកសភា EP ជំរុញឱ្យសភានៃប្រទេសជាសមាជិក EU អនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណា EU (EVIPA) និងគណៈកម្មការអឺរ៉ុប (EC) នឹងដកកាតលឿងសម្រាប់ការនាំចេញគ្រឿងសមុទ្រពីវៀតណាមក្នុងពេលឆាប់ៗ។

ក្នុងនាមគណៈប្រតិភូ DASE លោក Daniel Caspary មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសលើកិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ និងយល់ព្រមជំរុញរដ្ឋជាសមាជិកសហភាពអឺរ៉ុប ផ្តល់ការអនុម័តលើកិច្ចព្រមព្រៀង EVIPA៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤