Trending now

អង្គការសហប្រជាជាតិអនុម័តលើ​សេចក្តីសម្រេចចិត្ត​ដែលព្រាង​​និង​​ស្នើឡើង​​ដោយ​វៀតណាម​

10:08 | 06/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ៣ ខែមេសា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (ស្វីស) ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការរំលឹកខួបលើកទី ៧៥ នៃសេចក្តីប្រកាសអន្តរជាតិស្តីពីសិទ្ធិមនុស្ស (UDHR) និង ៣០ ឆ្នាំនៃសេចក្តីថ្លែងការណ៍និងកម្មវិធីសកម្មភាពទីក្រុងវីយ៉ែន (VDPA) ដែលវៀតណាមបានពង្រៀងនិងស្នើឡើង។

ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក
ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​កាន់តែ​រឹងមាំ​យូរអង្វែង ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​កាន់តែ​រឹងមាំ​យូរអង្វែង
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ។

ក្នុងកិច្ចប្រជុំកំពូលបើកសម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានលើកគំនិតផ្ដួចផ្ដើម អំពីការរំលឹកខួបលើកទី ៧៥ នៃសេចក្តីប្រកាសនិង៣០ឆ្នាំនៃសេចក្តីថ្លែងការណ៍ខាងលើ ដោយឯកសារមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស សំដៅអះអាងឡើងវិញនិងពង្រឹងកិច្ចខិតខំប្រឹងប្រែងក៏ដូចជាសកម្មភាពឆ្ពោះទៅរកគោលដៅនិងគោលតម្លៃធំៗប្រកបដោយបរិយាប័ន្នរបស់ឯកសារទាំងពីរនោះ និងការសន្យារួមរបស់សហគមន៍អន្តរជាតិស្តីពីសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប។ សេចក្តីសម្រេចចិត្តនេះគឺជាសញ្ញាសម្គាល់មួយរបស់វៀតណាមនៅសម័យប្រជុំលើកដំបូងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិ ២០២៣-២០២៥ ដែលបង្ហាញពីការរួមចំណែកជាក់ស្តែង និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ស្ថានបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានអនុវត្តដោយផ្ទាល់នូវការព្រាង ពិគ្រោះយោបល់ និងចរចាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត។ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឯកភាពអនុម័តលើសេចក្តីសម្រេចចិត្តនេះ ដោយមានការគាំពាររបស់ប្រទេសជិត១០០ រួមទាំងប្រទេសអ្នកនិពន្ធចំនួន១៤(វៀតណាម អូទ្រីស បង់ក្លាដែស បែលហ្ស៊ិក បូឡូវី ប្រេស៊ីលឈីលី កូស្តារីកា ហ្វីជី ឥណ្ឌា ប៉ាណាម៉ា រូម៉ានី អាហ្វ្រិកខាងត្បូង និងអេស្ប៉ាញ)។

សេចក្តីសម្រេចចិត្តនេះ នឹងជួយពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពរបស់ប្រទេសនិងសហគមន៍អន្តរជាតិ ក្នុងការអនុវត្តគោលដៅនិងការប្តេជ្ញាធ្វើសកម្មភាព ដែលបានដាក់ចេញនៅក្នុងឯកសារទាំងពីរខាងលើ រួមចំណែកលើកកម្ពស់តួនាទីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម