នាព្រឹកថ្ងៃទី២៥ ខែមេសា នៅសាលប្រជុំគណៈកម្មាធិការបក្សខេត្ត Tay Ninh វៀតណាម លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា។
![]() |
![]() |
![]() |
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា។រូបថត៖ Hai Minh |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីទាំងពីរមានសេចក្តីសោមនស្សរីករាយដោយឃើញថា ចាប់តាំងពីកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា (ខែតុលា ឆ្នាំ២០២១) រហូតមកដល់បច្ចុប្បន្ន ទោះបីប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនដោយជំងឺរាតត្បាត Covid-19 និងស្ថានភាពពិភពលោកនិងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញក៏ដោយក៏ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់លំដាប់ថ្នាក់ពីថ្នាក់កណ្តាលដល់មូលដ្ឋាន រួមទាំងបណ្ដាខេត្តជាប់ព្រំដែនផងដែរ។
ភាគីទាំងពីរបានរក្សាជាប្រចាំនូវដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការសំខាន់ៗ រួមទាំងកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ និងបច្ចេកទេស (កាលពីខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ)។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាចំណុចភ្លឺមួយក្នុងទំនាក់ទំនងទ្វេភាគី។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានជាង ១០,៥៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើងជិត ១១% បើធៀបនឹងឆ្នាំ ២០២១។
![]() |
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។រូបថត៖ Duong Phan |
កិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ អាជ្ញាធរមូលដ្ឋាននិងប្រជាជនបណ្ដាខេត្តជាប់ព្រំដែនតែងតែផ្លាស់ប្តូរគណៈប្រតិភូ រក្សាកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ និងធានាសន្តិសុខសង្គម។
អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពថា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននៃប្រទេសទាំងពីរគួរតែបន្តសម្របសម្រួលដើម្បីកែលម្អ និងកសាងក្របខ័ណ្ឌច្បាប់និងយន្តការសហប្រតិបត្តិការសមស្រប ដើម្បីបង្កលក្ខណងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែន។
![]() |
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។រូបថត៖ Duong Phan |
ភាគីទាំងពីរបានអះអាងជាថ្មីនូវគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពប្រើប្រាស់ទឹកដីរបស់ភាគីណាមួយ ដើម្បីបង្កអន្តរាយដល់ភាគីម្ខាងទៀត។ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារច្បាប់ដែលពាក់ព័ន្ធនឹងការងារព្រំដែនគោក។ ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរបណ្ដាខេត្តជាប់ព្រំដែនបន្តពង្រឹងនិងកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានឯកភាពបន្តវិនិយោគក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃច្រកទ្វារព្រំដែនគោករវាងប្រទេសទាំងពីរ រួមទាំងការធ្វើឲ្យប្រសើរឡើងនូវ ច្រកទ្វារព្រំដែនគោក; ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់គមនាគមនៅតាមតំបន់ព្រំដែន និងតភ្ជាប់តំបន់ច្រកទ្វារព្រំដែនជាមួយមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៃប្រទេសនីមួយៗ។
![]() |
ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ប្រគល់វត្ថុអនុស្សាវរីយ៍ជានិមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។រូបថត៖ Duong Phan |
ភាគីទាំងពីរបានប្តេជ្ញារក្សាកំណើនពាណិជ្ជកម្មទ្វេភាគីនិយាយរួម និងសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន (ចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ ២០២២) និងលើកទឹកចិត្តធុរកិច្ចនៃប្រទេសទាំងពីរស្វែងរកឱកាសដើម្បីរួមគ្នាអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាមនៅបណ្ដាខេត្តកម្ពុជាជាប់ព្រំដែនវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានជំរុញឱ្យបណ្ដាខេត្តជាប់ព្រំដែនបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគមនាគមនិងដឹកជញ្ជូន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនធានទឹកនិងឧតុនិយម ថាមពល អប់រំ កិច្ចការសង្គម វប្បធម៌ និងកីឡា ទេសចរណ៍ សុខាភិបាល យុត្តិធម៌ ព័ត៌មាន និងសារគមនាគម..ក៏ដូចជាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរណសិរ្ស សមាគម និងអង្គការមហាជននៃភាគីទាំងពីរជាដើម។
![]() |
តំណាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា បានចូលរួមកិច្ចប្រជុំ។រូបថត៖ Duong Phan |
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានអនុម័តលើឯកសារចំនួនពីររួមមានរបាយការណ៍និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ។ ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាមនិងកម្ពុជានឹងត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ខាងមុខនេះ៕
មតិពីមិត្តអ្នកអាន