Trending now

វៀតណាម និងកម្ពុជាចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាង

09:28 | 05/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២ ខែមិថុនា លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ តាមប្រព័ន្ធវីដេអូ។

បន្តផ្សព្វផ្សាយ និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា បន្តផ្សព្វផ្សាយ និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា
ស្ថាប័ននីតិប្បញ្ញត្តិនៃវៀតណាម និងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមក ស្ថាប័ននីតិប្បញ្ញត្តិនៃវៀតណាម និងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមក
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ តាមប្រព័ន្ធវីដេអូ
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ តាមប្រព័ន្ធវីដេអូ

កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីត្រូវបានចុះហត្ថលេខា និងអនុវត្តដោយប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០០៦ (ធ្វើវិសោធនកម្ម និងបំពេញបន្ថែមរៀងរាល់ពីរឆ្នាំម្តង)។ នេះគឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់មួយ ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ កិច្ចសម្របសម្រួលនេះបានផ្តល់អនុគ្រោះពន្ធសម្រាប់ទំនិញមានប្រៀបខ្លាំងរបស់ភាគីនីមួយៗ ដែលផ្ដល់អនុគ្រោះច្រើនជាង បើប្រៀបធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជម្រុញសកម្មភាពនាំចូល និងនាំចេញរវាងប្រទេសទាំងពីរ។

កិច្ចសម្របសម្រួលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា។ ជាពិសេស ក្នុងអំឡុងឆ្នាំ ២០១០-២០១៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាននូវអត្រាកំណើនខ្ពស់ (ជាមធ្យមប្រហែល ១៨.៥%/ឆ្នាំ)។ ក្នុងរយៈពេល ២០១៥-២០២០ អត្រាកំណើនជាមធ្យមមានលើសពី ២១% ក្នុងមួយឆ្នាំ។

ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលនេះ ជួយឲ្យប្រទេសទាំងពីរបន្តតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍពាណិជ្ជកម្មតាមតំបន់ព្រំដែន និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យសមស្របនឹងទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង" រវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ