Trending now

ស្ថាប័ននីតិប្បញ្ញត្តិនៃវៀតណាម និងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមក

10:47 | 06/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ៤ មេសា នៅវិមានរដ្ឋសភា លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានទទួលជួបលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

ផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយច្បាប់ព្រំដែនរវាងវៀតណាម និងកម្ពុជា ផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយច្បាប់ព្រំដែនរវាងវៀតណាម និងកម្ពុជា
ក្រសួងការពារជាតិវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទូលំទូលាយ ក្រសួងការពារជាតិវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទូលំទូលាយ
លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ទទួលជួបលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ទទួលជួបលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោកអនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានសម្តែងនូវសេចក្តីរីករាយដោយបានជួបអគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម និងលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជានៅព្រឹកថ្ងៃដដែល។ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ប្រតិបត្តិការ។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប។

លោក Tran Thanh Man បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្ដល់អាទិភាពពង្រឹងទំនាក់ទំនងជាមួយកម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ; លោក Tran Thanh Man មានការរីករាយដោយបានឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរតែងតែរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយព្រឹទ្ធសភាកម្ពុជា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើមុខជំនាញ ព្រមទាំងសង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តរួបរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។

ប្រគល់វត្ថុអនុស្សាវរីយ៍ជូន
លោក Tran Thanh Man អញ្ជើញប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក អ៊ុំ សារិទ្ធ។

លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ មិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ លោក អ៊ុំ សារិទ្ធ បានថ្លែងអំណរគុណវៀតណាមដែលបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយកម្ពុជាដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលតែងតែជួយគាំទ្រប្រទេសកម្ពុជាពីមុនមក។

ស្ថាប័ននីតិប្បញ្ញត្តិនៃវៀតណាម និងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមក
លោក អ៊ុំ សារិទ្ធ អញ្ជើញប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោក Tran Thanh Man។

លោក អ៊ុំ សារិទ្ធ បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមិនដែលភ្លេច និងដឹងគុណជានិច្ចចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយកម្ពុជា​ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ លោក អ៊ុំ សារិទ្ធ មានបំណងចង់ឲ្យរដ្ឋសភា រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរបន្តរឹតបន្ដឹងទំនាក់ទំនងសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកនាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី