Trending now

ក្រសួងការពារជាតិវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទូលំទូលាយ

14:18 | 19/02/2023 យោងតាមកាសែតកងទ័ពប្រជាជន

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

ក្រសួងការពារជាតិវៀតណាម កម្ពុជា ផ្តល់គោដល់ជនក្រីក្រ ក្រសួងការពារជាតិវៀតណាម កម្ពុជា ផ្តល់គោដល់ជនក្រីក្រ
កម្ពុជា-រុស្ស៉ី ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កម្ពុជា-រុស្ស៉ី ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ទិដ្ឋភាពនៃកិច្ចពិភាក្សា
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និង​សម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាពថា ឆ្នាំ២០២២ គឺជាឆ្នាំមានអត្ថន័យពិសេសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានកំណត់ថាជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម។ ដោយមានសកម្មភាពជិត ៣០ ដែលមានអត្ថន័យជានិមិត្តរូប ត្រូវបានដាក់ពង្រាយដោយក្រសួងការពារជាតិទាំងពីរ ដូចជា ការផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង (ខែឧសភា ឆ្នាំ២០២២), អបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន (ខែមិថុនា ឆ្នាំ២០២២), កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា និងសមយុទ្ធជួយសង្គ្រោះរួមគ្នាលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបីនៅប្រទេសឡាវ (ខែកញ្ញា ឆ្នាំ២០២២)។ ក្នុងរយៈពេលកន្លងមក ស្ថាប័ន អង្គភាពនានា នៃភាគីទាំងពីរបានរក្សាបានល្អនូវការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាព រក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនគោក និងសមុទ្រ អនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាពលើខ្លឹមសារនៃផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ២០២៣ ក្នុងស្មារតីជឿជាក់ ជាក់ស្តែង មានប្រសិទ្ធភាព ដោយសង្កត់ធ្ងន់លើចំណុចសំខាន់មួយចំនួន៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុង​ការ​ផ្លាស់ប្តូរព័ត៌មាន និងស្ថានភាព បន្តសហការក្នុងការយាមល្បាត ត្រួតពិនិត្យ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅព្រំដែនគោក និងនៅលើ​សមុទ្រ។ សហការយ៉ាងជិតស្និទ្ធ និងរៀបចំផែនការឃោសនារយៈពេលវែងស្តីពីចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក រវាងរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍សំខាន់ៗ ដូចជា ខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទនៅឆ្នាំ២០២៣, ខួបលើកទី ៨០ ឆ្នាំ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅឆ្នាំ២០២៤; សម្របសម្រួលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពកិច្ចសហប្រតិបត្តិការលើខ្លឹមសារពាក់ព័ន្ធក្នុងឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ បន្តផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស សម្របសម្រួលក្នុង​ការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារប្រទេស​វៀតណាម និង​ក្រសួងការពារ​ជាតិ​កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធាការពារជាតិ
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារប្រទេស​វៀតណាម និង​ក្រសួងការពារ​ជាតិ​កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធាការពារជាតិ

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាស្តីពី​កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធាការពារជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី