Trending now

គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

11:01 | 31/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៩ ឧសភា លោកស្រី Nguyen Thi Thu Ha អនុប្រធាន - អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងលោក ញែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញជាអធិបតីកិច្ចពិភាក្សាការងាររវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៦ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៦
បង្កើនកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែនវៀតណាម-កម្ពុជា បង្កើនកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែនវៀតណាម-កម្ពុជា
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំរណសិរ្សទាំងពីរបានជូនដំណឹងអំពីស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម និង​កម្ពុជា ក៏ដូចជាការងាររបស់រណសិរ្សរៀងៗខ្លួននាពេលកន្លងមក ព្រមទាំងផ្លាស់ប្តូរទិសដៅនាពេលខាងមុខ និងពិភាក្សាលើខ្លឹមសារសហប្រតិបត្តិការមួយចំនួននាពេលខាងមុខ។

លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបញ្ជាក់ថា កិច្ចពិភាក្សានេះនឹងជួយឱ្យរណសិរ្សទាំងពីរកាន់តែយល់គ្នាថែមទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកទំនាក់ទំនង​មិត្តភាព និងសាមគ្គីភាពកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

លោក ញ៉ែម វ៉ាលី មានបំណងថា បន្ទាប់ពីកិច្ចប្រជុំអន្តរជាតិលើកទី ៦ ស្តីពីការកសាងខ្សែព្រំដែនរវាងវៀតណាមនិងកម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមដែលធ្វើឡើងនៅខេត្ដ An Giang (វៀតណាម) នោះ ខេត្តទាំង ១០ ជាប់ខ្សែគ្នារវាងប្រទេសទាំងពីរនឹងបន្តឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរណសិរ្សបណ្ដាខេត្ត។ ទន្ទឹមនឹងនោះ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបី ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២០ កន្លងមក។

លោកស្រី Nguyen Thi Thu Ha និងលោក ញ៉ែម វ៉ាលី បានព្រមព្រៀងគ្នាថា កិច្ចប្រជុំប្រធានរណសិរ្សទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ។ លោកស្រី Nguyen Thi Thu Ha អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានថ្លែងអំណរគុណ និងជំរុញឱ្យក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចកម្ពុជាបន្តយកចិត្តទុកដាក់ និងជួយអាណិកជនវៀតណាមនៅកម្ពុជា រួមទាំងនីតិវិធីសម្រាប់ការចូលសញ្ជាតិដើម្បីឲ្យពួកគេអាចរក្សាលំនឹងមានជីវភាពរស់នៅ នៅកម្ពុជាធ្វើជាស្ពានតភ្ជាប់​ទំនាក់​ទំនង​មិត្តភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន និងអង្គភាព​អាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។ រីឯខ្លួនវិញ វៀតណាមនឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅវៀតណាម។

ក្នុងឱកាសនេះ លោកស្រី Nguyen Thi Thu Ha ជូនពរទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជាឲ្យកាន់តែរីកចម្រើនជារៀងរហូត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ