នាព្រឹកថ្ងៃទី១៧ ខែមេសា នៅទីក្រុងភ្នំពេញ បានប្រព្រឹត្ដទៅកិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ លោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើជាសហប្រធានកិច្ចប្រជុំ។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃកិច្ចពិភាក្សា |
ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព ភាគីទាំងពីរបានផ្លាស់ប្តូរលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែននាពេលកន្លងមក ក៏ដូចជាខ្លឹមសារដែលត្រូវអនុវត្តនាពេលខាងមុខ ដើម្បីរួមចំណែកបង្កើនបន្ថែមទៀតនូវទំនាក់ទំនងមិត្ដភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជានិយាយដោយឡែក ដើម្បីខ្សែព្រំដែនមួយដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ក្នុងរយៈពេលបីឆ្នាំមកនេះ ទន្ទឹមនឹងការគ្រប់គ្រង និងការពារព្រំដែន ភាគីទាំងពីរបានផ្តោតសំខាន់លើការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទទួលបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរប្រព្រឹត្ដទៅព្រឹត្តិការណ៍នយោបាយ និងការទូតសំខាន់ៗជាច្រើន។ ក្នុងនោះ កងទ័ពការពារព្រំដែនវៀតណាមបានសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយយោធភូមិភាគ តំបន់ប្រតិបត្ដិការសឹករង កងវរសេនាតូចនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ដើម្បីគ្រប់គ្រងស្ថានការណ៍សន្តិសុខនៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ។ ដាក់ពង្រាយដំណោះស្រាយជាច្រើន ដើម្បីទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 នៅតាមតំបន់ព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅតាមសងខាងព្រំដែនរកស៊ី និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
![]() |
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងគណៈប្រតិភូវៀតណាម |
ភាគីទាំងពីរក៏បានសហការរៀបចំដោយជោគជ័យនូវសកម្មភាពសំខាន់ៗជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២។ រួមមានកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីមួយ (ខែឧសភា ឆ្នាំ ២០២២) និងខួបលើកទី៤៥ នៃដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០ មិថុនា ២០២២) នៅតំបន់ព្រំដែនខេត្ដ ប៊ិញភឿក (វៀតណាម) និងខេត្តត្បូងឃ្មុំ (កម្ពុជា) (២០ មិថុនា ២០២២) ដោយមានការចូលរួម និងធ្វើជាអធិបតីដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
![]() |
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (កណ្ដាល) ធ្វើជាសហប្រធាននៃកិច្ចពិភាក្សា |
នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ រួមចំណែកឃោសនាចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់ការយោគយល់គ្នា និងការទទួលខុសត្រូវរបស់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរក្នុងការរក្សា និងពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា ....។
ដើម្បីធ្វើឱ្យការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែនកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើខ្លឹមសារសំខាន់ៗមួយចំនួននាពេលខាងមុខដូចជា៖ បន្ដអនុវត្ដខ្លឹមសារកិច្ចសហប្រតិបត្តិការដែលត្រូវបានកំណត់ក្នុងផែនការសហប្រតិបត្តិការ និងពិធីសារឆ្នាំ២០២៣ រវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ; នាំយកខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទាំងនេះឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។
![]() |
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា |
ភាគីទាំងពីរបន្តការប្តេជ្ញាចិត្ត និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ និងផ្ដល់សេនាធិការដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ចប់ការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក ចំនួន ១៦% ដែលនៅសេសសល់។
ទន្ទឹមនឹងនោះ កងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃភាគីទាំងពីរបានរៀបចំយ៉ាងសកម្មក្នុងការល្បាតទ្វេភាគី ការគ្រប់គ្រងព្រំដែន និងការការពារស្ថានភាពព្រំដែន និងបង្គោលព្រំដែន, ទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចេញចូលដោយខុសច្បាប់។ ត្រៀមខ្លួនជាស្រេចសម្របសម្រួលទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហាសន្តិសុខមិនប្រពៃណីប្រកបដោយប្រសិទ្ធភាព។
![]() |
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់អំណោយជូនលោកឧត្តមសេនីយ៍ទោ Le Duc Thai |
លើកកម្ពស់ប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព និងទុកចិត្តគ្នាក្នុងការអនុវត្តភារកិច្ចធានាសន្តិសុខ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ប្រយុទ្ធប្រឆាំងនិងធ្វើឲ្យបរាជ័យនូវរាល់ការបំភ្លៃការពិតរបស់បណ្ដាកម្លាំងអរិភាពក្នុងគោលបំណងបំបែកបំបាក់ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ សម្របសម្រួលរៀបចំសកម្មភាពស្វាគមន៍ និងឃោសនានូវទំនាក់ទំនងមិត្តភាព និងការជួយគ្នាទៅវិញទៅមករវាងរដ្ឋាភិបាល ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសព្រឹត្ដិការណ៍សំខាន់ៗរបស់ប្រជាជាតិទាំងពីរ៕
មតិពីមិត្តអ្នកអាន