Trending now

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញអុជធូប រំលឹគុណូបការៈស្តេច Hung ឆ្នាំ២០២៣

10:46 | 01/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកព្រលឹមថ្ងៃទី ២៩ មេសា នៅវិហារ Kinh Thien នៅលើកំពូលភ្នំ Nghia Linh ក្នុងមណ្ដលបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ នៃប្រាសាទ Hung (នៅខេត្ត Phu Tho) លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងថ្នាក់ដឹកនាំ នៃបក្ស និងរដ្ឋ បានអញ្ជើញចូលរួមពិធីអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធរំលឹកគុណូបការៈបណ្តាស្តេច Hung។

លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អំពាវនាវឲ្យរួមដៃគ្នាជួយជនក្រីក្រ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អំពាវនាវឲ្យរួមដៃគ្នាជួយជនក្រីក្រ
បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣ បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣
លោក Vo Van Thuong ប្រធានរដ្ឋ និងថ្នាក់ដឹកនាំ នៃបក្ស និងរដ្ឋ បានអញ្ជើញចូលរួមពិធីអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធរំលឹកគុណូបការៈបណ្តាស្តេច Hung
លោក Vo Van Thuong ប្រធានរដ្ឋ និងថ្នាក់ដឹកនាំ នៃបក្ស និងរដ្ឋ បានអញ្ជើញចូលរួមពិធីអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធរំលឹកគុណូបការៈបណ្តាស្តេច Hung

តាងនាមប្រជាជនវៀតណាមជាង ៩០ លាននាក់ លោក Bui Van Quang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានអានសង្កថាដើម្បីគោរពវិញ្ញាណក្ខន្ធស្ដេច Hung ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាស្តេច Hung និងបុព្វបុរស ដែលបានរួមចំណែកក្នុងការកសាង និងការពារប្រទេសជាតិ។

លោក Bui Van Quang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បួងសួង៖ “សូមឧទ្ទិសដល់បុព្វបុរស ទ្រង់ប្រោសប្រទានពរជ័យដល់ទឹកដី សូមឲ្យប្រទេសជាតិមានសន្តិភាព ប្រជាជនមានសេចក្តីសុខសាន្ត។ ប្រទានពរជ័យរដូវអំណោយផល មនុស្សរស់នៅប្រកបដោយសុខដុមរមនា មានភាពរុងរឿង; ប្រទេសទាំងមូលបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈម ហើយសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់។ កូនចៅ Lac Hong ទូទាំងប្រទេស អាណិកជនវៀតណាមនៅក្រៅប្រទេស តែងតែជួបសេចក្តីសុខចម្រុងចម្រើន”។

លោក Vo Van Thuong ប្រធានរដ្ឋ និងប្រតិភូ អុជធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung
លោក Vo Van Thuong ប្រធានរដ្ឋ និងប្រតិភូ អុជធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung

ជនរួមជាតិមួយចំនួនធំក្នុងប្រទេស ព្រមទាំង​អាណិកជនវៀតណាមនៅក្រៅប្រទេស បានអុជធូបរំលឹកវិញ្ញាណក្ខន្ធស្តេច Hung និងចូលរួមសកម្មភាពវប្បធម៌ប្រពៃណី ដែលបានប្រារព្ធឡើងក្នុងឱកាសនេះផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh