Trending now

លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អំពាវនាវឲ្យរួមដៃគ្នាជួយជនក្រីក្រ

09:27 | 25/04/2023 ឌឹកអាញ់

'តោះ​រួម​គ្នា​ដោយ​ក្ដី​ស្រឡាញ់ និង​ក្ដី​មេត្តា រួម​គ្នា​កសាង​សហគមន៍​មួយ សង្គម​រីក​ចម្រើន​ស៊ីវិល័យ ពោរពេញ​ទៅ​ដោយ​មនុស្ស​ជាតិ'។នោះគឺជាសារដែលលោកប្រធាន Vo Van Thuong បាននិយាយបន្ទាប់ពីទទួលគោរមងារជាប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាម បន្តប្រពៃណីរបស់ប្រធានមុនៗ។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនៃអាស៊ាន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនៃអាស៊ាន
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ
ប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូផ្សេងទៀតបានស្នើ និងលើកទឹកចិត្តយុវជនឱ្យបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
ប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូផ្សេងទៀតបានស្នើ និងលើកទឹកចិត្តយុវជនឱ្យបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

លោកប្រធានរដ្ឋ Vo Van Thuong - ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាមអាណត្តិ ២០២២-២០២៧ បានអះអាងថា លោកនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសមាគម និងចលនាមនុស្សធម៌នៅទូទាំងប្រទេសនាពេលខាងមុខ។

នាព្រឹកថ្ងៃតី ២៣ មេសា នៅទីក្រុង Can Tho បានប្រារព្ធពិធីបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៣ ក្រោមប្រធានបទ " ពីបេះដូងរបស់យើងម្នាក់ៗ - រួមដៃគ្នាកសាងសហគមន៍មេត្តាធម៌" និងចលនា "មនុស្សល្អធ្វើការងារល្អរួមកម្លាំងកាយចិត្តដើម្បីកសាង សហគមន៍មេត្តាធម៌”; អបអរសាទរខួបលើកទី ១៦០ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ។

នៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong - ប្រធានកិត្តិយសសមាគមកាកបាទក្រហមវៀតណាមអាណត្តិ ២០២២-២០២៧ បានអះអាងថា លោកនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសមាគម និងចលនាមនុស្សធម៌នៅទូទាំងប្រទេសនាពេលខាងមុខ។ លោកប្រធានរដ្ឋបានវាយតម្លៃថា ក្រោយរយៈពេល៥ឆ្នាំនៃការអនុវត្តគំនិតផ្តួចផ្តើមខែមនុស្សធម៌ កម្មវិធីនេះបានបំផុស និងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកនៅក្នុងសង្គម៖

“ដើម្បីខែមនុស្សធម៌ពិតជាក្លាយទៅជាខែសម្រាប់មនុស្សគ្រប់រូបធ្វើសកម្មភាពមនុស្សធម៌ “អង្គការនីមួយៗ បុគ្គលម្នាក់ៗ ភ្ជាប់ជាមួយអាស័យដ្ឋានមនុស្សធម៌” ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ។ ខ្ញុំអំពាវនាវដល់ស្ថាប័ន អង្គភាពអាជីវកម្ម អង្គការអន្តរជាតិ សប្បុរសជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ បន្តសម្របសម្រួល គាំទ្រ និងរួមដំណើរជាមួយកាកបាទក្រហមវៀតណាម ក្នុងការជួយឧបត្ថម្ភឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្រាប់ជនក្រីក្រ និងប្រជាជនដែលមានស្ថានភាពរស់នៅលំបាក”។

លោកប្រធានរដ្ឋជឿជាក់ថា ក្នុងពេលអនុវត្តន៍ខែមនុស្សធម៌ឆ្នាំ២០២៣ និងចលនា “មនុស្សល្អធ្វើការងារល្អ រួមដៃគ្នាកសាងសហគមន៍ប្រកបដោយក្តីមេត្តាធម៌” ប្រទេសទាំងមូលនឹងរៃអង្គាសថវិកាយ៉ាងតិច ៤០០ ពាន់លានដុង (១៧ លានដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់មនុស្សចំនួន ១លានដែលមានស្ថានភាពរស់នៅលំបាក ដែលក្នុងនោះ ផ្តល់អាទិភាពដល់ប្រជានេសាទក្រីក្រដែលជួបការលំបាក និងកុមារក្រីក្រ និងជនពិការ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា