Trending now

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

16:31 | 11/04/2023

នាព្រឹកថ្ងៃទី ១០ មេសា នេះ យន្តហោះ ដឹកលោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមប្រជាជនបក្សបដិវត្តន៍ឡាវ ថងលូន ស៊ីសូលីត (Thongloun Sisoulith)។

កាសែតឡាវ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong រួមចំណែកធ្វើឱ្យទំនាក់ទំនងពិសេសឡាវ-វៀតណាមកាន់តែស៊ីជម្រៅ កាសែតឡាវ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong រួមចំណែកធ្វើឱ្យទំនាក់ទំនងពិសេសឡាវ-វៀតណាមកាន់តែស៊ីជម្រៅ
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន
ថ្នាក់ដឹកនាំឡាវទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong នៅអាកាសយានដ្ឋាន
ថ្នាក់ដឹកនាំឡាវទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong នៅអាកាសយានដ្ឋាន

មានវត្តមាននៅព្រលានយន្តហោះ Wattay ដើម្បីទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានប្រធានខុទ្ទការល័យប្រធានរដ្ឋឡាវ Khemmani Pholsena; អភិបាលក្រុងវៀងច័ន្ទ លោក Atsaphangthong Siphandone; អនុរដ្ឋមន្ត្រីការបរទេស Thongphane Savanphet; ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung…។

តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេលពីរថ្ងៃ លោកប្រធានរដ្ឋ Vo Van Thuong នឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជួបពិភាក្សា និងរួមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Vo Van Thuong ក៏បានជួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាឡាវ; ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវ កសាងជាតិ; ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពឡាវ-វៀតណាម; ចូលរួមពិធីជប់លៀងអបអរសាទររបស់អគ្គលេខាបក្ស ប្រធារដ្ឋឡាវ; ទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឡាវ រួមទាំងជួបតំណាងសហគមន៍វៀតណាមប្រចាំនៅឡាវ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់