Trending now

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួប​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន

09:41 | 22/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រវៀតណាមក្នុងវេទិកាអន្តរជាតិ និងតំបន់។

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា​​​ សម្តេចក្រឡាហោម ស ខេង ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា​​​ សម្តេចក្រឡាហោម ស ខេង
សមមិត្ត Vo Van Thuong បានស្បថចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សមមិត្ត Vo Van Thuong បានស្បថចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន
លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន

នារសៀលថ្ងៃទី២១ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជាស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងជានិច្ចនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ លោកប្រធានបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សាទំនាក់ទំនងនយោបាយល្អ ជំរុញ និងអនុវត្តន៍ឲ្យបានល្អនូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងទំនាក់ទំនងលើគ្រប់បណ្តាញ; លោកបានស្នើឱ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ ដើមកំណើតវៀតណាមមករស់នៅ ធ្វើការ និងសិក្សានៅកម្ពុជា។

ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រវៀតណាមក្នុងវេទិកាអន្តរជាតិ និងតំបន់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស